ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ លោក អ៊ុង សន ចៅសង្កាត់បឹងសាឡាង បានចូលរួមពិធីបុណ្យសពឈ្មោះ ប៉ក់ សារ៉ាន់ ដែលជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន បានទទួលមរណភាពដោយជំងឺលើសឈាម ក្នុងជន្មាយុ ៦៣ឆ្នាំ នៅគេហដ្ឋានភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ព្រមទាំងអាជីវករចាស់ៗ បានឧបត្ថម្ភជាថវិកា ១០០ដុល្លារ និងក្តាមឈូសមួយ និងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន និងជាព្រះអនុគណខណ្ឌទួលគោក បានចូលរួមបុណ្យសពជាបច្ច័យ ៥០ដុល្លា។
ក្នុងនោះដែរ លោក ជា វណ្ណូ ក្រុមប្រឹក្សាខណ្ឌទួលគោក ក៏បានចែករំលែកទុក្ខដោយបានចូលរួមជាបច្ច័យ ២០០,០០០រៀល និងសង្កាត់បឹងសាឡាង ២០០,០០០រៀល ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិ៣ បានចូលបច្ច័យចំនួន ៤៨០,០០០រៀល ។
ជាកិច្ចតបស្នង ក្រុមគ្រួសារសពបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជាទីបំផុត ចំពោះសប្បុរសធម៌គ្រប់ទិសទីទាំងអស់ ដែលមានចិត្តអាណិត មេត្តា ដល់ក្រុមគ្រួសាររបស់គាត់ដែលកំពុងជួបជីវភាពក្រីក្រលំបាក គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រារព្ធពិធីបុណ្យសពនេះឲ្យបានត្រឹមត្រូវ៕
ប្រភព៖ ទំព័រសាលាសង្កាត់បឹងសាឡាង