ភ្នំពេញ៖ ដើម្បីរក្សាបាននូវសោភ័ណភាពនៅមុខព្រះបរមរាជវាំង ពិសេសតាមមាត់ទន្លសួន ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរ យើងទាំងអស់គ្នាគួរគប្បីចូលរួមថែរក្សាបរិស្ថាន ក៏ដូចជារបៀបរបបនៃការរស់ប្រកបដោយសីលធម៌ខ្ពស់ ។
នាល្ងាចថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ ២០១៥ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានដឹកនាំកំលាំងប្រជាការពារខណ្ឌដែលប្រចាំការនៅគោលដៅមុខព្រះបរមរាជវាំង ធ្វើការចុះចាប់យានជំនិះ ពិសេសម៉ូតូដែលជិះឡើងលើសួននិងកំពុងចតលើបរិវេណឥដ្ឋការ៉ូឡា តាមមាត់ទន្លេ។
ក្នុងឱកាសនោះលោកអភិបាល បានបញ្ជាក់និងជំរាបជូនដល់ម្ចាស់យានជំនិះ និងម៉ូតូទាំងអស់នោះសូមមេត្តាបញ្ឈប់ការចតតាមរូបភាពនេះតទៅទៀត ព្រោះធ្វើឲ្យប៉ះពាល់ និងបាត់សោភ័ណភាពដូចជាតាមមាត់ទន្លេ សួនច្បារ បរិវេណមុខព្រះបរមរាជវាំង ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ធ្វើឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។
លោកអភិបាលក៏បានបន្ត ដោយបានដាក់បំរាមដល់ម្ចាស់យានជំនិះ ពិសេសម៉ូតូទាំងឡាយណានៅតែបន្តអនុវត្តន៍មិនស្ដាប់តាមការណែនាំ លោកនឹងឲ្យសមត្ថកិច្ច រួមទាំងកងកំលាំងប្រជាការពារចាត់វិធានការតាមផ្លូវច្បាប់៕