ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៥ មានប្រារព្ធពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាល នៃអភិបាលស្រុកអូរាំងឪ ក្រោមអធិបតីភាពលោកឯកឧត្តម ប្រាជ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិង លោក ស្នងការខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រមទាំងគណៈអភបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក លោកមេឃុំគ្រប់ឃុំ និង លោកប្រធានអង្គភាពជំនាញជំវិញស្រុក អូរាំងឪជាអធិបតី។
ក្នុងឱកាសពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាល នៃអភិបាលស្រុកអូរាំងឪពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាល នៃអភិបាលស្រុកអូរាំងឪនេះផងដែរ លោក រស់ សុខន អតីតអភិបាល ស្រុក អូរាំងឪ លោកក៏បាន បាន អញ្ជើញអានរបាយការណ៍ សង្ខេប និងស្ថានភាពទូទៅរបស់ស្រុកអូរាំងឪ លោកបានថ្លែងនាឱកាសនោះថា ចាប់តាំងពីរូបលោកទទួលភារកិច្ចដឹកនាំស្រុកនេះមក ស្រុកតែងតែបានរៀបចំធ្វើសមាហរណកម្ម គម្រោងរៀងរាល់ឆ្នា។ លទ្ធផលការងារនេះបានធ្វើអោយគ្រប់ឃុំទូទាំងស្រុកមានការអភិវឌ្ឍន៍គម្រោងចាច្រើនដូមជា៖ ស្តារប្រឡាយ ជួសជុលផ្លូវគ្រួសក្រហម ជួសជុលទំនប់ សង់ទ្វារទឹក សាងសង់ និងកែសម្អផ្លូវបេតុងអារម៉េ សម្រូលដល់ សន្តិសុខភូមិឃុំមានសុវត្តិភាព និងអភិវឌ្ឍន៍ លើគ្រប់វិស័យ -ល-។
ក្រោយពីបាន ស្តាប់របាយការណ៍ សង្ខេបរបស់លោក រស់ សុខន រួចមក លោក មូនសេង សុវិទ្យា ក៏បានអានអនុក្រឹតលេខ ១១៦៧អនក្រ.តត ចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងលោក ងួន ប៊ុណ្ណាន ជាអភិបាល នៃគណៈអភិបាលស្រុកអូរាំងឪ ចាប់ពីថ្ងៃប្រកាសនេះតទៅ។
ក្រោយពីបានស្តាប់អនុក្រឹតលោក ងួន ប៊ុណ្ណាន លោកក៏មានមតិ ប្តេជ្ញាចិត្តក្នុងការចូលកាន់មុខតំណែងថ្មីរបស់លោក។ លោកបានបានមានប្រសាសន៍ថា ក្មុងនាមលោកជាអអភិបាលស្រុក ដេលតើបទទួលបានភារកិច្ចថ្មីលោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងថ្នាក់ដឹងនាំខេត្តត្បូងឃ្មុំដែលតែងតែយកចិត្តទុកដាក់រៀបចំយន្នការនៃការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ អោយមាននិរន្តរភាព សំដៅលើកកម្ពស់ ប្រសិទ្ធភាពការងារ ធានាបាននូវ សន្តិសុខ សុវត្តិភាព សណ្តាប់ធ្នា់ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជន។
លោកសូមធ្វើកាប្តេជ្ញាដូចតទៅ៖ គោរពជាដាច់ខាត នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រ អនុវត្តអោយបានត្រឹមត្រូវ និង សមស្របតាមកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងបណ្ដាក្រសួងនិង ស្ថាប័នពាក់ព័ន្ធនានា ប្រកាន់យកនួវគុណធម៌ សាមគ្គីភាព ឯកភាពក្នុងជួរថ្នាក់ដឹកនាំស្រុកកងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់មន្ទីនានា ជុំវិញស្រុក ខេត្ត ពិសេសខិតខំរិះរក គ្រប់មធ្យោបាយដើម្បីបង្កើន កាអភិវឌ្ឍន៍ ការងារជូន មន្ត្រីរាជការ បុគ្គលិក កម្មករក្នុងស្រុក ទាំងមូលព្រមទាំងយកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនដល់ប្រជាជនអោយបានល្អជាប់ជាប្រចាំ។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ប្រាជ ចន្ទ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ លោកបានមានមតិសំនេះសំណាល អបអរសាទរសល់លោក អភិបាលស្រុកថ្មី សែលទើបតេកាន់តំណែងនិងណែនាំអំពីការងារ និង សំណូមពរ អោយលោកអភិបាលស្រុកថ្មី ពង្រឹងផ្នែក អប់រំ សន្តិសុខ ឆ្លើយតបទៅនិងការទាមទារ ក៏ដូចជាទុក្ខលំបាករបស់ប្រជាជនក្នុង មូលដ្ឋាន និង រៀបចំប្រពន្ធ័ហេដ្ឋារចនាសម្ព៍ន្ធ របស់ស្រុកមួយនេះអោយកាន់តេប្រសើរឡើងថែមទៀត ។ ហើយឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ទៅថ្ងៃខាងមុខ ស្រុកអូរាំងឪនិងក្លាយជាស្រុកដែលមានសក្តានុពល និងជាស្រុកឈានមុខគេទាំង ពាណិជ្ជកម្មនិង កសិកម្ម៕(ដោយៈហ៊ាង អ៊ាមហ៊ុយ)