ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនខណ្ឌដង្កោ និងសង្កាត់ទាំង១៣ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចែកអំណោយជូនអតីតយុទ្ធជន ដែលជាយោធិនចូលនិវត្តន៍ ពិការ និងគ្រួសារពលី ដែលបានចូលរួមចំនួន ប្រមាណ៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០.០០០រៀលផងដែរ។
ទាំងអស់នេះ គឺសុទ្ធតែកើតចេញពីទឹកចិត្តមេតាធម៌ របស់ថ្នាក់ដឹកនាំ ដែលមិនដែលភ្លេចនូវសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនថាតែយោធិននោះទេ គឺក្ដីមេតា ករុណា តែងតែកើតមានជានិច្ចចំពោះពលរដ្ឋក្រីក្រលំបាក ដែលរស់នៅដោយភាពខ្វះខាតទូទាំងប្រទេស៕
ប្រភព៖ ទំព័រសាលាខណ្ឌដង្កោ