កណ្ដាល៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងារ ឆ្នាំ២០១៥ ក្នុងអាណត្តិទី២ របស់ខ្លួនត្រៀម នឹងបើកកិច្ចប្រជុំប្រចាំឆ្នាំ ដែលនឹងដំណើរការនៅដើមខែ មករា ឆ្នាំ២០១៦ ខាងមុខនេះ។
កិច្ចប្រជុំបានដំណើរការក្រោមអធិបតីភាព លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល និងលោកជំទាវ សួស សារ៉ាម អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមរបៀបវារៈដូចជា៖ ពិនិត្យ ពិភាក្សាកំណត់ហេតុកិច្ចប្រជុំប្រចាំខែវិច្ឆិកា អាណត្តិទី២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ឆ្នាំ២០១៥ ។ ពិនិត្យ ពិភាក្សា របាយការណ៍បូកសរុបលទ្ធផលការងារ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ប្រចាំឆ្នាំ២០១៥ ។ ពិនិត្យ ពិភាក្សា និងអនុម័តផែនការសកម្មភាពរបស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ប្រចាំឆ្នាំ២០១៦ ។ ពិនិត្យ ពិភក្សា និងវាយតម្លៃលទ្ធផលអភិវឌ្ឍន៍ពាក់ព័ន្ធនឹងស្ត្រី និងកុមារប្រចាំឆ្នាំ២០១៥ និងបញ្ហាផ្សេងៗ មួយចំនួនទៀត ព្រមទាំងមតិបូកសរុប និងបិទអង្គប្រជុំ៕
ប្រភព៖ ទំព័ររដ្ឋបាលខេត្តកណ្ដាល