ឯកឧត្តម​បណ្ឌិត រស់ វណ្ណា អញ្ជើញ​ចូលរួម​ប្រជុំ​សំណេះសំណាល​ប្រជាពលរដ្ឋ​និង​កម្មករ កម្ម​ការ​នី នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​

27-December-2015 | ដោយ ប៊ុនឆាយ

កណ្ដាល​៖  នា​ព្រឹក​ថ្ងៃទី​២៧  ខែធ្នូ ឆ្នាំ​២០១៥ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ប្រធាន​គណអចិន្ត្រៃយ៍​គ​ណ​ពង្រឹង​ស្រុក​អង្គស្នួល  បាន​អ​ញ្ចើ​ញ ជា​អធិបតីភាព​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ កម្មករ កម្ម​ការ​នី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ប្រមាណ​ជា ៥០០ នាក់ ។ ដោយ​ចូលរួម​ពី​ក្រុមការងារ​គណ​ពង្រឹង​ឃុំ​បែក​ចាន - គណកម្មាធិការ​បក្ស​ស្រុក​អង្គស្នួល គណកម្មាធិការ​បក្ស​ឃុំ​បែក​ចាន ឃុំ​ឆក់​ឈើ​នាង ។​

ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ន ក្មួយៗ​កម្មករ កម្ម​ការ​នី និង បានលើកឡើង​ពី​ការបង្កើត មូលនិធិ​គាំពារ​មាតា តាម​មណ្ឌល​សុខភាព ទូទាំង​ស្រុក ក្នុងការ​សំរាលកូន ១​លើក ទទួលបាន ៨០០០០ រៀល និង សំភារៈ​មួយ​កូន​កញ្ចប់ និង បាន​ណែនាំ​ឲ្យ​កម្មករ​កម្ម​ការ​នី​ត្រូវគោរព​ច្បាប់​ចរាចរណ៍ និង បាន​ប្រាប់​ដល់​ក្មួយៗ​អំពី​ការផ្អាក​យក​ព​ន្ឋ​ផ្លូវ​សំរាប់​ម៉ូតូ​ដល់​ក្មួយៗ ច្បាប់​សំរាប់​បន្ទប់​ជួល ការបញ្ចុះ​តំលៃ​ភ្លើងអគ្គិសនី និង​បញ្ហា​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​។

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម បណ្ឌិត បាន​លើក ទឹកចិត្ត​ដល់​ក្មួយៗ​កម្មករ កម្ម​ការ​នី ឲ្យ​លើក​ពី​ចំងល់ និង សំនួរ ដើម្បី​ងាយស្រួល​ដល់ ក្រុមការងារ​បាន​បក​ស្រាយ និង ឲ្យ​បង្កើត​មណ្ឌល​កម្មករ សំរាប់​ក្មួយៗ​កម្មករ កម្ម​ការ​នី​ក្នុង​មួយ​ភូមិ​ម្នាក់ ជា​ប្រធាន​មណ្ឌល ដែលមាន​ចំនួន ៦​នាក់ សំរាប់​៥ ភូមិ ក្នុងការ​បង្កើត​មណ្ឌល​កម្មករ​នេះ​ទៀតសោត​ក្នុងន័យ​បង្កលក្ខណៈ​ខាង​ស្រួល​ដល់​ក្មួយៗ​កម្មករ កម្ម​ការ​នី​បាន​រាយការណ៍​ពី​ទុក្ខលំបាក​របស់​ក្មួយ​មកកាន់​ប្រធាន​មណ្ឌល ដើម្បី​ឲ្យ​ក្រុមការងារ​គណ​ពង្រឹង​បាន​ដោះស្រាយ ទាន់ពេលវេលា ។

​ជា​ចុងបញ្ចប់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា បាន​ឧបត្ថម្ភ​ដល់​ក្មួយ​ក្មួយៗ​កម្មករ កម្ម​ការ​នី និង ក្រុមប្រឹក្សាឃុំ​បែក​ចាន និង​ឃុំ ឆក់​ឈើ​នាង ចំនួន ១៧១ នាក់ ក្នុង​ម្នាក់ៗ​ថវិកា ១០០០០​រៀល ដោយឡែក​ក្មួយៗ ដែលជា​តំណាង​កម្មករ​តាម​មណ្ឌល​ចំនួន​6​នាក់ ក្នុង​ម្នាក់ ថវិកា ២០០០០ រៀល​៕​ដោយ​មែន កំសត់​

ចំនួនអ្នកទស្សនា

    20510797

  • ថ្ងៃនេះ3311
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46461
  • ខែនេះ68341
  • ឆ្នាំនេះ68341
  • សរុប20510797