ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០១៥ អាជ្ញាធរសង្កាត់-ភូមិ និងយុវជន ដឹកនាំដោយលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បាននាំយកអំណោយទៅចែកជូន និងសួសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ចំនួន ៥ គ្រួសារ រស់នៅក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋទាំង៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥ គក មី១កេសតូច ទឹកត្រី ១យួ ទឹកស៊ីអ៊ីវ១យួ ទឹកសុទ្ធ២យួ សារុង១ និងថវិការ ១០ ម៉ឺនរៀល ដែលជាអំណោយរបស់ ឯកឧត្ដម អ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌ ឯកឧត្ដម ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយសង្កាត់ លោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌជ្រោយចង្វារ និងលោក ព្រាប មុនី ចៅសង្កាត់។
ឆ្លៀតឱកាស នោះដែរ លោក ព្រាប មុនី បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងបរិយាកាសដ៏រីករាយក្រៃលែង។ ជាចុងបញ្ចប់បងប្អូនប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណ និងជូនពរដល់លោក ព្រាប មុនី និងថ្នាក់ដឹកនាំ និងចុះជួយ ទាំងអស់ឲ្យជួបតែសេចក្តីសុខ និងសម្រេចគ្រប់ក្តីប្រាថ្នាផងដែរ។ដោយ មែន កំសត់