សាលាសង្កាត់​មនោ​រម្យ បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​នា​ខែ​បន្ទាប់

29-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ សាលាសង្កាត់​មនោ​រម្យ​បាន​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​នា​ខែ​បន្ទាប់ ក្រោម​អធិបតីភាព​លោក ចិក សាវឿន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​និង​ជា​ចៅសង្កាត់​មនោ​រម្យ ដែលមាន​ការចូលរួម​ពី​លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់ មេភូមិ សរុប​ចំនួន​២៩​រូប​។​

​កិច្ចប្រជុំ​នេះ មាន​របៀបវារៈ​មួយចំនួន​មានដូចជា​៖ ១-​ពិនិត្យ​និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​លើក​មុន ២-​សេចក្ដីព្រាង​របាយការណ៍​សកម្មភាព​ការងារ​ប្រចាំ​ខែធ្នូ ៣-​មតិ​ចូលរួម​របស់​សមាជិក​សមាជិកា​នៃ​អង្គប្រជុំ និង​ទី​៤- មតិ​ផ្ដាំផ្ញើ​របស់​គណៈអធិបតី​និង​បិទ​អង្គប្រជុំ ។​

លោក ចិក សាវឿន ចៅសង្កាត់​មនោ​រម្យ​បាន​មានមតិ​ស្វាគមន៍​និង​សំណេះសំណាល​ទៅកាន់​សមាជិក​សមាជិកា​ដោយបាន​គូសបញ្ជាក់ថា យោងទៅតាម​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​សង្កាត់ គឺ​សង្កាត់​ត្រូវធ្វើ​ការប្រជុំ​១​ដង​ក្នុង​១​ខែ យ៉ាងតិច ហើយ​ថ្ងៃនេះ​សង្កាត់​យើង​ត្រូវធ្វើ​ការប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែធ្នូ និង​លើក​ផែនការ​អនុវត្តន៍​នា​ខែ​បន្ទាប់​។

​បន្ទាប់មក​ស្មៀន​សង្កាត់​បាន​ឡើង​អាន​នូវ​សេ​ច្ដី​ព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​លើក​មុន​ដែល​ពុំទាន់​អនុម័ត ដាក់ជូន​អង្គប្រជុំ​ដើម្បី​ពិភាក្សា​និង​អនុម័ត  ក្រោយពី​ពិនិត្យ​រួច​ក្រុមប្រឹក្សា​ស​ង្គា​ត់​បាន​ឯកភាព​សំរេច​គាំទ្រ​ពុំមាន​ជំទាស់​ឡើយ បន្ទាប់មក​លោក​ក៏បាន​អាន​នូវ​សេ​ច្ដី​ព្រាង​របាយការណ៍​សកម្ម​ភាព​ការងារ​របស់​សង្កាត់​ប្រចាំ​ខែធ្នូ ដោយ​រួមមាន ការងាររដ្ឋបាល​ដែនដី ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ការងារ​ចុះបញ្ជី​អត្រា​នូ​កូ​ល​ដ្ឋា​ន កា​ងារ​ហិរញ្ញវត្ថុ ការងារ​អភិវឌ្ឍ និង​សកម្មភាព​ផ្សេងៗ​របស់​សង្កាត់​ដែល​បាន​បំពេញ​ក្នុង​ខែធ្នូ​នេះ​។​

​ក្រោយពី​ស្ដាប់​និង​ពិនិត្យ​របាយការណ៍​ប្រចាំខែ​រួចមក​ក្រុមប្រឹក្សា​សង្កាត់​បាន​ឯកភាព​លើ​របាយការណ៍​នេះ​ដោយ​ពុំមាន​ការជំទាស់​អ្វី​ឡើយ​។​

លោក ចិក សាវឿន ចៅសង្កាត់​បាន​មានមតិ​បន្ថែម​ជុំវិញ លើ​ការប្រជុំ​បូកសរុប​ការងារ​ថ្ងៃនេះ​ដោយបាន​លើកឡើងថា ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សង្កា​ត់​ស្នើ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល មេភូមិ ប្រជា​ការពារ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​នៅតាម​គោលដៅ​សំខាន់ៗ ហើយ​បើ​មាន​ករណី​បទល្មើស​កើតឡើង ត្រូវ​រាយការណ៍​ឲ្យ​បាន​ទាន់ពេល​ដើម្បី​ងាយស្រួល​មាន​វិធានការ​បង្ក្រាប​ទប់ស្កាត់​និង​រក្សា​សុវត្ថិភាព​ជូន​ព្រ​ជា​ពលរដ្ឋ​បានល្អ​ប្រសើរ​។​

​លោក​ចៅសង្កាត់​បាន​មានមតិ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក​សមាជិកា ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នា​ថ្ងៃនេះ​និង​សូម​ជូនពរ​មានសំណាង​ល្អ សុខភាព​មាំមួន​រក​ទទួលទាន​មានបាន​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០១៦​នេះ ហើយ​សូម​ប្រកាស​បិទ​អង្គប្រជុំ​ចាប់ពីពេលនេះ​ទៅ​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20237337

  • ថ្ងៃនេះ3671
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6621
  • ខែនេះ26671
  • ឆ្នាំនេះ1009891
  • សរុប20237337