ក្រុម​ប្រឹក្ស​ខណ្ឌ​សែន​សុខ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​២

29-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​២ ក្រោម​អធិបតីភាព​លោក អ៊ូ​វ ឡៃ​យ៍ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ និង​លោក ទៀវ សំអឿន អភិបាលរងខណ្ឌ​សែន​សុខ​តំណាង​លោក លី សា​វេត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ និង​មានការ​អញ្ជើញ​ចូលរួម ពី​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ ចៅសង្កាត់​ប្រធានការិយាល័យ  សរុប​សមាជិក​អង្គប្រជុំ​សរុប​ចំនួន ៥៥​រូប ។​

​ពិធី​នេះ ប្រារព្ធ​ធ្វើឡើង​ដោយមាន​របៀបវារៈ​នៃ​អង្គប្រជុំ​ចំនួន ០៦​ចំណុច​ដូចជា​៖ ១-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខណ្ឌ​។ ២-​ពិនិត្យ និង​អនុម័ត​លើ​តារាង​ផែនការ​សកម្មភាព និង​គម្រោង​ថវិកា របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ​ខណ្ឌ ប្រចាំឆ្នាំ​២០១៦​។ ៣-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការកែ សម្រួល​សមាសភាព​គណៈ​ក​ម្មា​ធិ​ការ​លទ្ធកម្ម​ខ​ណ្ឌ​។​

​ចំណែកឯ​ទី​៤- ពិនិត្យ និង​អនុម័ត​សំណើ​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដែល​បានមកពី​ការផ្តល់សេវា​រដ្ឋបាល​ស​ម្រា​ប់​ឧបត្ថម្ភ​ជូន​ម​ន្រី្ត បុគ្គលិក​នៃ​រដ្ឋបាល​ខណ្ឌ​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៥​។ ទី​៥-​ស្តាប់​របាយការណ៍ របស់​ការិយាល័យ​ប្រជាពលរដ្ឋ និង​របាយការណ៍​រប​ស់​គណៈកម្មាធិការ​នានា​របស់​ក្រុមប្រឹក្សា​ខណ្ឌ និង​ទី​៦- បញ្ហា​ផ្សេងៗ​មួយចំនួនទៀត ។

​អង្គ​ប្រជុំបាន​ដំណើរការ​តាម​របៀបវារៈ​ប្រកបដោយ​ភាព​រីករាយ បន្ទាប់មក​លោក អ៊ូ​វ ឡៃ​យ៍ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បាន​មានមតិ​បន្ថែម​និង​សំណូមពរ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ ខណ្ឌ​សង្កាត់​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ សង្កាត់​នីមួយៗ​ឲ្យ​បានល្អ​ប្រសើរ  និង​បង្កា​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ទាំងឡាយ​ដែល​កើតមាន​ទទួលផល​ជា​វិជ្ជមាន​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​សមាជិកា​និង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចំណាយពេល​ចូលរួម​កិច្ចប្រជុំ​នាពេលនេះ​ប្រកបដោយ​ភាពកក់ក្ដៅ​និង​ការ​ទទួលខុស​ត្រួវ​ខ្ពស់​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20237347

  • ថ្ងៃនេះ3681
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6631
  • ខែនេះ26681
  • ឆ្នាំនេះ1009901
  • សរុប20237347