ក្រុមប្រឹក្សា​ខណ្ឌ​៧​មករា បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​២

30-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅវេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលាខណ្ឌ​៧​មករា បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ របស់​ក្រុមប្រឹក្សា​ខណ្ឌ​៧​មករា អាណត្តិ​ទី​២ ក្រោម​អធិបតីភាព​លោក សោម សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​៧​មករា និង​លោក លឹម សុភា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​៧​មករា ព្រមទាំង​មានការ​ចូលរួម​ពី​លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ ប្រធានការិយាល័យ​ចំណុះ​ខណ្ឌ អធិការនគរបាល អាវុធហត្ថ​ខណ្ឌ ចៅសង្កាត់​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ច្រើន​នាក់​ទៀត​។​

​កិច្ចប្រជុំ​ធ្វើឡើង​ដោយមាន​របៀបវារៈ​ដូចជា​៖ ១- ឆ្លង និង អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ (៣០-១១-២០១៥) របស់​ក្រុមប្រឹក្សា ខណ្ឌ​៧​មករា​អាណត្តិ​ទី​២​។ ២-​ឆ្លង និង អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី​៣ (០៩-១២-២០១៥) របស់​ក្រុមប្រឹក្សា ខណ្ឌ​៧​មករា​អាណត្តិ​ទី​២​។ ៣-​ពិនិត្យ និង អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខណ្ឌ​៧​មករា​។ ៤-​ពិនិត្យ និង អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខណ្ឌ​៧​មករា​។​

​ចំណែក​របៀបវារៈ​បន្ដ​ទៀត​គឺ ៥- ឆ្លង និង​អនុម័ត​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត ជូន​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ​៧​មករា​ប្រចាំខែ​វិច្ឆិកា និង ខែធ្នូ ឆ្នាំ​២០១៥​។ ៦-​ពិនិត្យ និង អនុម័ត​សេចក្តីព្រាង​របាយការណ៍​អនុវត្ត​កិច្ចលទ្ធកម្ម​ឆ្នាំ​២០១៥​របស់​រដ្ឋបាល​ខណ្ឌ​៧​មករា​។ ៧-​ពិនិត្យ និង អនុម័ត​សេចក្តីព្រាង​ផែនការ​លទ្ធកម្ម​ឆ្នាំ​២០១៦​របស់​រដ្ឋបាល​ខណ្ឌ​៧​មករា​។ ៨-​ពិនិត្យ និង អនុម័ត​សេចក្តីសំរេច​ស្តីពី​ការបែងចែក​តួនាទី ភារកិច្ច​និង​របៀបរបប​ធ្វើការ​របស់​គណៈ​អភិបាលខណ្ឌ​៧​មករា និង​ទី​៩ ប​ញ្ហ​ផ្សេងៗ​មួយចំនួនទៀត ។​

​កិច្ច​ប្រជុំបាន​ដំណើការ​តាមរបៀប​វារៈ​ដែល​បានគ្រោង​ទុក បន្ទាប់មក លោក សោម សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បាន​មានមតិ​និង​ស្នើសុំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ខិតខំ​បន្ត​ការយកចិត្តទុកដាក់​ក្នុង​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ព្រោះថា​ថ្មីៗ​នេះ​មាន​កើតឡើង​សកម្មភាព​បទល្មើស​គួរ​ឲ្យ​កត់សំគាល់ តែ​ត្រូវ​សមត្ថកិច្ច​អគ្គស្នងការ​នគរបាល​ជាតិ​និង​កងរាជអាវុធហត្ថ សហការ​បង្កា​និង​ប​ង្រា​ប​បាន​ទាន់ពេល​និង​ចាប់​ជនល្មើស​បញ្ជូនទៅ​សាលាដំបូង​ចាត់វិធានការ​តាន​និតិ​វិធី​ច្បាប់ ។ បន្ទាប់មក លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បាន​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​សមាជិកា​ទាំងអស់​ដែល​បាន​ចំណាយពេល​ក្នុង​កិច្ចប្រជុំ​ប្រកបដោយ​ការយកចិត្តទុកដាក់​និង​ការទទួលខុសត្រូវ​ខ្ពស់​៕​ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20237367

  • ថ្ងៃនេះ3701
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6651
  • ខែនេះ26701
  • ឆ្នាំនេះ1009921
  • សរុប20237367