ឯកឧត្តម លូ គឹមឈុន ប្រគល់​សំភារៈ​និង​ថវិកា​ជូន​គ្រូ​សារ​រងគ្រោះ​ដោយ​អំពើ​ឃាតកម្ម​នៅ​ខេត្ត​ព្រះសីហនុ​

30-December-2015 | ដោយ មួយឡា

ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០១៥ ឯកឧត្តម លូ គឹមឈុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សមាជិក សមាជិកា​សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ជន រងគ្រោះ​ដោយសារ​អំពើ​ឃាតកម្ម​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត​មាន​ករណី ឃាតកម្ម​មួយ​កើតឡើង​នៅ​ក្រុមទី ២១ ភូមិ ១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ លើ​ក្រុមគ្រួសារ​លោកស្រី តូច សំអុន អាយុ ៦៥​ឆ្នាំ​និង​កូនៗ​ក្នុងបន្ទុក​ចំនួន ៦​នាក់ ក្នុងនោះ​មាន​មនុស្ស​រងរបួស​ធ្ងន់ ៤​នាក់​ទាំង​ម្តាយ​ខាងលើ និង​របួសស្រាល ២​នាក់ ចំណែក​កូនតូច​អាយុ ១​ឆ្នាំ ពុំមានរ​បូស​ទេ ។​

​ក្នុងនោះដែរ គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ក៏បាន​យក​អំណោយ​មក​ជូន​ក្រុមគ្រួសារ​រងគ្រោះ​រួមមាន​៖ ឃី​ត​០៣​កញ្ចប់ កន្ទេល​០៣ មី​០១​កេស ទឹកដោះគោឆៅ​០២​ឡូ ទឹក​ផ្លែឈើ ០១​កេស ទឹក​សុទ្ធ ០១​កេស ស្ករស​០១​គីឡូក្រាម ក្រូចពោធិ៍សាត់ ០២​ឡូ និង​ថវិកា ២ ០០០ ០០០​រៀល​(​ពីរលាន​)​។​

ឯកឧត្តម លូ គឹមឈុន បាន​សម្តែង​ក្តី​អាណិតអាសូរ​យ៉ាងខ្លាំងរ​ហូត​ដល់​ហូរ​ទឹកភ្នែក អាណិត​ក្មេង ដែល​ជួប​រឿងរ៉ាវ​ដ៏​សាហាវ​មួយ​នេះ​។ ឯកឧត្តម​ក៏​ពាំនាំ​នូវ​ក្តី​នឹករលឹក​ចូលរួម​រំលែក​ទុក្ខ និង​ក្តី​អាណិតអាសូរ​ក្រៃលែង​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផងដែរ​។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ដែល​បាន​យកចិត្តទុកដាក់​ព្យាបាល​ដល់​អ្នករងគ្រោះ​ទាំងអស់នេះ មិន​គិតពី​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ឡើយ​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20237247

  • ថ្ងៃនេះ3581
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6531
  • ខែនេះ26581
  • ឆ្នាំនេះ1009801
  • សរុប20237247