សាលាខណ្ឌ​ឬ​ស្សី​កែវ​ប្រារព្ធ​ពិធី ប្រគល់​ប្រាក់​សមាគម​មរណៈ​សង្គ្រោះ ដល់​​គ្រួ​សារ​​សព​​អតីត​យុទ្ធ​ជន​​

31-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​សាលាខណ្ឌ​ឫស្សីកែវ​បាន​ប្រារព្ធ​ពិធី​ប្រគល់​ប្រាក់​មរណៈ​សង្គ្រោះ ដល់​គ្រួសារ​សព អតីតយុទ្ធជន​ចំនួន​០៣​គ្រួសារ ស្ថិតនៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​អង្គពិធី​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ លោក កាន់ សុ​ខេ បញ្ជា​ការរង​កងរាជអាវុធហត្ថ​ខណ្ឌ និង​មានការ​ចូលរួម​ពី​លោក​អធិការរង​នគរបាល​ខណ្ឌ លោកនាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ មន្ត្រី​ខណ្ឌ នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ទាំង​៦ និង​តំណាង​គ្រួសារ​សព សរុប ចំនួន ២៨​នាក់ ក្រោម​អធិបតីភាព លោក ធុ​យ សុខន អភិបាលខណ្ឌ​ឫស្សីកែវ ។​

លោក ធុ​យ សុខន អភិបាលខណ្ឌ​ឬ​ស្សី​កែវ​បាន​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គប្រជុំ​និង​សម្ដែង​ក្ដី​សោកស្ដាយ​ចំពោះ​អតីតយុទ្ធជន​ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការពារ​បូរណភាព​ជូន​ជាតិ​មាតុភូមិ និង​លះបង់​ជីវិត​ដើម្បី​ជាតិ​។​

​លោក​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា​ដោយ​ពិនិត្យឃើញ​ការតស៊ូ​អង់អាច​របស់​អតីតយុទ្ធជន ដើម្បី​ជាតិ​ទើប​រាជរដ្ឋាភិបាល​និង​ក្រសួង​ដែល​ពាក់ព័ន្ធ​សំរេច​បង្កើត​សមាគម មរណៈ​សង្គ្រោះ​សំរាប់​ចូលរួម​រំលែក​ទុក្ខ​និង​សំរាប់​ឲ្យ​ក្រុមគ្រួសារ​មាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​ចាត់ចែង​បុណ្យសព ទោះបី​ថវិកា​នេះ​វា​ស្ដួចស្ដើង​តែ​អាច​ដោះស្រាយ​ក្នុងការ​ខ្វះខាត​បាន​មួយកំរិត ។​

​បន្ទាប់មក​លោក ធុ​យ សុខន បានប្រគល់​ប្រាក់​សមាគម​មរណៈ​សង្គ្រោះ​ដល់​គ្រួសារ​សព​អតីតយុទ្ធជន​ចំនួន​០៣​គ្រួសារ មកពី​សង្កាត់​ច្រាំង​ចំរេះ​ទី​២ មួយ​គ្រួសារ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មួយ​គ្រួសារ​និង សង្កាត់​ឬ​ស្សី​កែវ មួយ​គ្រួសារ ដោយ​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន​ថវិកា ៤,០០០,០០០​រៀល (​បួន​លាន​រៀល​)​។

​តំណាង​គ្រួសារ​សព​អតីតយុទ្ធជន​បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ឥតឧបមា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ថ្នាក់ដឹកនាំ និង​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​តែង​គិតគូ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សង្គម​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20237357

  • ថ្ងៃនេះ3691
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6641
  • ខែនេះ26691
  • ឆ្នាំនេះ1009911
  • សរុប20237357