គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ចុះ​ធ្វើ​កិច្ចសន្យា​នៅតាម​ហាង​បញ្ចាំ​ស៊ី​គ្រឿង​គ្រប់​ប្រភេទ​

31-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ តាម​របាយការណ៍​រប​ស់​សាលាសង្កាត់​ទឹកល្អក់​ទី​៣​បានអោយដឹងថា មកទល់នឹង​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០១៥ នេះ​ចាប់តាំងពី​គ្រប់​សង្កាត់​បាន​អនុវត្តន៍​វិធានការ​ដ៏​ក្តៅ ដឹកនាំ​ដោយ លោក សាំង សុភៈ​វិចិត្រ អភិបាលរង​ខណ្ឌទួលគោក​តាម​ការចង្អុលបង្ហាញ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដោយមាន​ការសហការ​ជាមួយ​ចៅសង្កាត់ ចៅសង្កាត់រង ប៉ុស្តិ៍នគរបាល​និង​កងកំលាំង​ប្រជា​ការពារ ចុះ​ធ្វើ​កំណត់ហេតុ​និង​កិច្ចសន្យា​នៅតាម ហាង​បញ្ចាំ​ស៊ី​គ្រឿង​លើ​សំភារៈ​គ្រប់​ប្រភេទ នៅក្នុង​សង្កាត់​ទាំងអស់​ក្នុង​ខណ្ឌទួលគោក ។​

​ការចុះ​ធ្វើ​កំណត់ហេតុ​និង​កិច្ចសន្យា​នេះ ដើម្បី​ការបង្ការ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ឆក់​ប្លន់ ជារួម​ពិនិត្យឃើញថា​ម្ចាស់​ហាង​បញ្ចាំ​ទាំងអស់​ខាងលើ​បាន​ចូលរួម​អនុវត្តន៍​តាម គោលការណ៍​របស់​អាជ្ញា​ខណ្ឌ​និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដែលមាន​លោក​អភិបាលខណ្ឌ​ជា​ប្រធាន និង​មាន​លោក​អភិបាលរងខណ្ឌ ជា​សេនាធិការ​។

​សកម្ម​ភាពចុះ​ប្រតិបត្តិការ អនុវត្តន៍​គឺ​ផុតពេល​ម៉ោង​ការងាររដ្ឋបាល និង​បាន​បញ្ឈប់​ត្រឹម​ម៉ោង ៧ យប់​ជា​រៀងរាល់ថ្ងៃ​។ យោងតាម​លទ្ធផល​នៃ​ការចុះ​ប្រតិបត្តិ​ការសំរេចបាន​៧០% ទៅ ៨០% ហើយ​អត្រា​និង​សកម្មភាព​បញ្ចាំ​នៅក្នុង​ខណ្ឌ​ក៏មាន​ការថយចុះ​ជា​លំដាប់​៕ ដោយ មែន កំសត់


ចំនួនអ្នកទស្សនា

    20238037

  • ថ្ងៃនេះ4371
  • ម្សិលមិញ2941
  • សប្តាហ៍នេះ7321
  • ខែនេះ27371
  • ឆ្នាំនេះ1010591
  • សរុប20238037