នគរបាល​ជំនាញ​ស្រុក​កោះសូទិន​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទំពូង​

05-January-2016 | ដោយ មួយឡា

កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​0៥ ខែមករា ឆ្នាំ​២០១៦ មន្ត្រីនគរបាល​ជំនាញ​ផ្នែក​ស្ថិតិ​អត្តសញ្ញាណប័ណ្ណ​ស្រុក​កោះសូទិន​បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ល្វេ បាន​ចុះ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទំពូង​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ឈាវ ស៊ី​ណូ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ល្វេ​បាន​ឲ្យ​ដឹងថា ការអនុវត្តន៍​នៃ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ល្វេ យោងតាម​ផែនការ​ណែនាំ​របស់​ថ្នាក់ស្រុក គឺមាន​រយៈពេល​ខ្លី​ណាស់​ហើយ​មុខសញ្ញា​ត្រូវ​ផ្ដល់​មានដូចជា ប្រជាពលរដ្ឋ​ដែលមាន​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព (​ផុតកំណត់​) អ្នក​បាត់ ខូច អ្នក​ទើប​គ្រប់​អាយុ​គិត​ត្រឹម​ថ្ងៃ​ដែល​សមត្ថកិច្ច​ចុះ​ផ្ដល់ អ្នក​ពុំ​ធ្លាប់ធ្វើ​ពីមុនមក ដោយ​ត្រូវ​បង់​តំលៃ​សេវា​តាម​អនុក្រឹត្យ​និង​ប្រកាស​ណែនាំ​របស់​ក្រសួងមហាផ្ទៃ បានកំណត់ ។​

​សូមបញ្ជាក់ថា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើ ត្រូវ​ភ្ជាប់​មក​នូវ​ឯកសារ​រួមមាន សំបុត្រ​បញ្ជាក់​កំណើត  សៀវភៅ​គ្រួសារ និង​ឯកសារ​ផ្សេងៗ​ទៀត​ដែល​បញ្ជាក់​អំពី​អត្តសញ្ញាណ​សំគាល់​។ លោកនាយ​ប៉ុស្តិ៍​ក៏​សូម​ជូនដំណឹង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​ល្វេ ពិសេស​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទំពូង ដែល​ពុំទាន់​បានធ្វើ អញ្ជើញ​រួសរាន់​ចូលរួម​មក​ធ្វើតាម​ការផ្សព្វផ្សាយ​ខាងលើ​កុំបី​ខាន​ឡើយ​៕ ដោយ មែន កំសត់​


ចំនួនអ្នកទស្សនា

    20237677

  • ថ្ងៃនេះ4011
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6961
  • ខែនេះ27011
  • ឆ្នាំនេះ1010231
  • សរុប20237677