អង្គការ​មូលនិធិ ឆឺ​ជី​-​កម្ពុជា ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣៣៩​គ្រួសារ​

08-January-2016 | ដោយ មួយឡា

​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៣៣៩ គ្រួសារ រស់នៅ​ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បានទទួល​អំណោយ​សប្បុរសធម៌​ពី​អង្គការ​មូលនិធិ ឆឺ​ជី​-​កម្ពុជា ។ អង្គពិធី​ខាងលើ​ធ្វើឡើង​នៅ​ចំណុច​មជ្ឈមណ្ឌល មង្គល​ឧ​ត្ត​ម ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក ឡុង ង៉ែត អភិបាលរង នៃ​គណៈ អភិបាលខណ្ឌ​មានជ័យ និង​លោក​កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ និង​មានការ​ចូលរួម​ពី​ក្រុមយុវជន សស​យក ខណ្ឌ និង​សង្កាត់​ប្រមាណ​ជាង ១០០​នាក់ ផងដែរ ។

លោក ឆុង មីង​ជឺ ប្រធាន​អង្គការ​មូលនិធិ ឆឺ​ជី​-​កម្ពុជា បានអោយដឹងថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​អង្គការ​របស់​យើង សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌមានជ័យ ចុះ​ពាំ​នាំយក​អំណោយ​សប្បុរស​មក​ចែកជូន​បងប្អូន​ក្រីក្រ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ដែល​លើក​ទី​១ មាន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ចំនួន ៧៦៦​គ្រួសារ ត្រូវ​បានទទួល អំណោយ​សប្បុរស​ម្តង​រួចមកហើយ ។ លោក​ឆុង មីង​ជឺ បន្តថា អង្គការ​មូលនិធិ​ពុទ្ធសាសនា ឆឺ​ជី​-​កម្ពុជា ចូល​មកដល់​កម្ពុជា​ក្នុង​ដើមឆ្នាំ ២០១១ ហើយ​គិត​មក​ត្រឹម​ពេលនេះ ឆឺ​ជី មាន​អាយុកាល ៥​ឆ្នាំ​ហើយ​នៅក្នុង​ប្រទេសមួយ​នេះ ។ មូលនិធិ ឆឺ​ជី បង្កើតឡើង ក្នុង​គោលបំណង​សំដៅ​ទៅរក​ដំណោះស្រាយ​ក្នុងការ​ដោះ​ទុក្ខលំបាករ​បស់ ប្រជាជន មិន​ថា ក្នុង​តំបន់​អាស៊ី ឬ អឺរ៉ុប​ឡើយ ។ អង្គការ​មូលនិធិ​ពុទ្ធសាសនា ឆឺ​ជី​-​កម្ពុជា អាច​ដំណើរការ ជួយ​បងប្អូន​ទៅបាន គឺ​ដោយ​មានការ​ចាំ​ផ្គត់ផ្គង់​ជំនួយ​ជា​បន្ត​បន្ទាប់ពី ភិក្ខុ​នេ​យ្យ ដែល​រស់នៅ​ក្រៅប្រទេស ដូចជា តៃវ៉ាន់ និង​ចិន​ជាដើម ។

​ឆ្លៀត​ក្នុងឱកាស​ខាងលើនេះ លោក​ ឡុង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ តំណាង​លោក​អភិបាលខណ្ឌ បាន​ឡើង​មានប្រសាសន៍​អោយដឹងថា ក្នុងនាម​អាជ្ញាធរ​ខណ្ឌ លោក​ពិត​ជាមាន​ក្តី​សោ​មនោ​ស​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​អង្គការ​មូលនិធិ​ពុទ្ធសាសនា ឆឺ​ជី​-​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​លំបាក​របស់ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យរ​បស់​យើង ។ ហើយ​អំណោយ​ដែល​ត្រូវបាន​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ យើង​នៅពេលនេះ គឺជា​សក្ខីភាព មួយ​ដែល សបញ្ជាក់​អោយឃើញថា ជាការ​ជួយសង្គ្រោះ​ដោយ​គ្មាន​ការ ប្រកាន់​ទៅលើ​ពណ៌​សប្បុរ ឬ សាសនា​ឡើយ ពោលគឺ​ធ្វើឡើង​ដោយ​ទឹកចិត្ត​អាណិត ស្រា​លាញ់ រាប់អាន ជាទីបំផុត​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​ទទួលបាន ក្នុង​មួយ​គ្រួសារៗ រួមមាន ៖ មុង​០១ អង្គរ ៤០​គីឡូក្រាម ក្រមា​០១ ប្រេងឆា​០១ ស្ករស ០២​គីឡូក្រាម និង​អំបិល ១​គីឡូក្រាម ៕
 

ចំនួនអ្នកទស្សនា

    20238607

  • ថ្ងៃនេះ4941
  • ម្សិលមិញ2941
  • សប្តាហ៍នេះ7891
  • ខែនេះ27941
  • ឆ្នាំនេះ1011161
  • សរុប20238607