កណ្ដាល៖ លោក អី សារី អនុប្រធានគណៈពង្រឹងបក្សប្រជាជនកម្ពុជា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជាស្រុកអអង្គស្នួល និងមន្រី្តសាលាស្រុកអង្គស្នួល ក្រុមប្រឹក្សាឃុំ មេភូមិ បានអញ្ជើញចូលរួមបុណ្យសព លោក គង់ វណ្ណៈ អាយុ៤៣ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ រស់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបានស្លាប់ដោយចង-កសម្លាប់ខ្លួន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ។
លោក អី សារី ក្នុងនាម ឯកឧត្តមបណ្ឌិត រស់ វណ្ណា បានសំដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខ ដល់គ្រួសារសព និងឧទ្ទិសកុសលផលបុណ្យ ដល់សពលោក គង់ វណ្ណៈ សូមឲ្យជាតិមុខជាតិក្រោយ មានអាយុវែងជាង កុំគិតខ្លីដូចជាតិនេះ ហើយសូមវិញ្ញាណក្ខន្ធលោកទៅកាន់សុខគតិភព។ ឆ្លៀតឱកាសនោះលោកបានយកថវិកាដែលជាការឧបត្ថម្ភរបស់ឯកឧត្តម បណ្ឌិត រស់វណ្ណា ចំនួន២០០ ០០០រៀល ចូលរួមបុណ្យសពនិងសំភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
តំណាងគ្រួសារសពមានសេចក្ដីត្រេកអរឥតឧបមា និងសូមជូនពរដល់ឯកឧត្តម បណ្ឌិត រស់ វណ្ណា ព្រមទាំងក្រុមការងារទាំងអស់ជួបតែសេចក្ដីសុខសុភមង្គលគ្រប់ប្រការ៕ ដោយ មែន កំសត់