ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានប្រកាសជាសាធារណៈថាប្រជាពលរដ្ឋទាំងអស់ នឹងត្រូវបង្វែរការបង់ប្រាក់លើសេវាប្រមូលសម្រាមដោយផ្ទាល់ជាមួយសាលារាជធានីភ្នំពេញនាពេលខាងមុខនេះ ហើយសាលារាជធានីនឹងទូទាត់ជាមួយក្រុមហ៊ុនវិញ។
ឯកឧត្តម ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ប្រជាពលរដ្ឋនឹងត្រូវមាន កាតព្វកិច្ចបង់កម្រៃសេវាប្រមូលសម្រាមឲ្យបានគ្រប់គ្នានិង ដោយផ្ទាល់ជាមួយសាលារាជធានី ហើយសាលារាជធានីនឹងទូទាត់ជាមួយក្រុមហ៊ុន។ ធ្វើដូចនេះដើម្បី ក្រុមហ៊ុនត្រូវតែធានាឲ្យស្អាតគ្មានសំរាមចោលពាសវាលពាសកាលដូចមុន ទៀតទេនៅរាជធានីភ្នំពេញ។
នៅក្នុងហ្វេសប៊ុកឯកឧត្តម ប៉ា សុជាតិវង្ស ដែលបង្ហោះកាលពីរសៀលថ្ងៃទី១២ខែមករានេះបានសរសេរថា" ទិសដៅសំខាន់ៗដែលសាលារាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើមអនុវត្តមុនគេក្នុងខណ្ឌ៤ គឺ ដូនពេញ ចំការមន ៧មករានិងខណ្ឌទួលគោក"។ផែនការនេះជាយន្តការក្នុងការតម្រង់ទិស ដើម្បីឲ្យកិច្ចការងារសម្អាតប្រមូលសំរាមក្នុងមូលដ្ឋានឲ្យមាន ប្រសិទ្ធភាពនិងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលបានរលឹកថាកន្លងមកបញ្ហាសេវាប្រមូលសំរាមនេះមានការ រិះគន់ពីប្រ ជាពើរដ្ឋច្រើននិងមានភាពចម្រូងចម្រាស់ខ្លាំងរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនស៊ិនទ្រីដោយសារការទៅប្រមូលសំរាមមិនបានដិតដល់និង ទៀងទាត់ហើយបែរជាទៅទូ ទាត់លុយតាមរយៈអគ្គិសនីកម្ពុជាដែលជាស្ថាប័នផ្សេងគ្នាទៅវិញ។ ជាពិសេសទៅទៀតនោះផ្ទះខ្លះអត់ធ្វើអាជីវកម្មផងដាក់គេថាប្រកបរបររកស៊ីនិង ធ្វើអាជីវកម្មទៅវិញក្នុងនោះក៏មានផ្ទះខ្លះឱ្យតែធំបន្ដិចក្រុមហ៊ុន ស៊ិនទ្រីយកថ្លៃសេវាសំរាមថ្លៃធ្វើឱ្យម្ចាស់ផ្ទះមួយចំនួនមិនទៅបង់ សេវាជូនក្រុមហ៊ុនជាច្រើនឆ្នាំហើយក្រុមហ៊ុនបានប្ដឹងទៅតុលា ការទារលុយផ្ទះដែលមិនទៅបង់នោះនិងកត់ត្រាថាជំពាក់លុយប៉ុណ្ណោះ លានរៀលដោយចោទថាជំពាក់លុយថ្លៃសំរាម។ល។ កត្តានេះធ្វើឱ្យ ប្រជាពលរដ្ឋថ្នាំងថ្នាក់ជាមួយអាជ្ញាធរគ្រប់ថ្នាក់នៅទីក្រុងភ្នំពេញ ថែមទៀតផង៕
ប្រភព ៖ rasmeinews.com