ពិធី​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម លន់ លឹម​ថៃ​

14-January-2016 | ដោយ មួយឡា

កំពង់ចាម​៖ ពិធី​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ បេតុង​ប្រវែង ១១៦០០​ម៉ែត្រ​ស្ថិតក្នុង​កោះអណ្ដែត និង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដែលជា​សមិទ្ធផល​ថ្មី​នៅ​ដើមឆ្នាំ​២០១៦​នេះ របស់​រាជរដ្ឋាភិបាល និង ប្រជាជន​នៅក្នុង​ស្រុក​ស្រី​សន្ធរ​។​

​នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ​២០១៦ នេះ នៅក្នុង​ឃុំ​កោះអណ្ដែត និង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធ​ខេត្តកំពង់ចាម បាន​ប្រារព្វ​ពិធី​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយកន្លែង​ប្រវែង ១១៦០០​ម៉ែត្រ ដែលជា​សមិទ្ធផល​ថ្មី​នៅ​ដើមឆ្នាំ​២០១៦​នេះ​របស់​រាជរដ្ឋាភិបាល និង ប្រជាជន​នៅក្នុង​ស្រុក​ស្រី​សន្ធរ​នេះ​។ កម្មវិធី​នេះដែរ បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់ ឯកឧត្តម លន់ លឹម​ថៃ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម លូ គឹមឈន់ ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វ័យ​ត​ព្រះសីហនុ និង​ជា​ប្រធាន​ការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ស្រី​សន្ធរ លោក​អភិបាលស្រុក លោក លោកស្រី មន្ត្រីនៃមន្ទីរជំនាញ​ពាក់​ព​ន្ធ័ និង​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ ជាច្រើន​កុះករ​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ​លោក ហេង វណ្ណ​នី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្រី​សន្ធរ​ក៏បាន ធ្វើរបាយការណ៍​សង្ខេប ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖ អំឡុង​ខែឧសភា និង មិថុនា ២០១៤ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម​បានធ្វើ​ការជួសជុល​ឈូសឆាយ​លុប​សំបុកមាន់ កំ​ណា​ត់​ផ្លូវ​ពី​ស្ពាន​ព្រែក​តា​កុ​ច មក​សាលាស្រុក កាត់​តាម​ឃុំ​ឬ​ស្សី​ស្រុក ឃុំ​ស្វាយ​សាច់​ភ្នំ ឃុំ​ព្រែក​ដំបូក ឃុំ​ផ្ទះ​កណ្តាល និង ឃុំ​ព្រែក​ពោធិ៍ តាមរយៈ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ចាម មាន​ប្រវែង ១៤,៨៣៦​ម៉ែត្រ​។​

​ដោយឡែក​ថ្ងៃនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានផ្តល់​នូវ​ផ្លូវ ១​ខ្សែ ប្រវែង ១១,៦០០ ម៉ែត្រ ដែល​ស្ថិតក្នុង​ឃុំ​កោះអណ្តែត និង ឃុំ​ព្រែក​រំដេង​ក្នុងនោះ​មាន​ផ្លូវ បេតុង ប្រវែង ១១២០ ម៉ែត្រ និង​គ្រោះ​ក្រហម ប្រវែង ១០,៤៨០​ម៉េ​ត្រ​ដែលជា សមិទ្ធផល​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​ដើមឆ្នាំ ២០១៦ នេះ​។ លោក​បាន បន្តទៀតថា ការកសាង​ផ្លូវ មួយ​ខ្សែ​នេះ​គឺមាន​ការគាំទ្រ​និង​សារ​ទរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្រី​សន្ធរ​ទាំងមូល​ផងដែរ ព្រោះថា​ផ្លូវ​មួយ​នេះ​វា​អាចជួយ​ស​ម្រូ​ល ដល់​កា​ធ្វើដំណើរ​របស់​ពួកគាត់​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល និង​សុវត្ថិភាព​ទៀតផង​។​

ឯកឧត្តម លន់ លឹម​ថៃ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម  មានមតិ​សំណេះ​សំណេះសំណាល និង មតិ​ផ្តាំផ្ញើ ទៅដល់​ប្រពល​រដ្ឋ​ទាំងអស់​អោយជួយ​ខិតខំ​ចូលរួម​ថែរក្សា ផ្លូវ​មួយ​នេះ​ដើម្បីអោយ​យើង​អាច​ប្រើប្រាស់​វា​បានយូ​អង្វែង លោក​បាន​បន្តទៀតថា​ផ្លូវ​មួយ​នេះ​វា​ពិសេស​ណាស់ ដោយ​អាច​ភ្ជាប់​ទា​ញគ​ម្លា​ត​ពី​ទីក្រុង​រវាង​ជនបទ ឲ្យ​កាន់តែ​ជិតគ្នា​ថែម​មួយកំរិត​ទៀត និង​ជួយ​សម្រួល ដល់​កា​ធ្វើដំណើរ​របស់​ពួកគាត់​បាន​យ៉ាងច្រើន តែ​យ៉ាងណាម៉ិញ ឯកឧត្តម​បាន​ទ​ទូច​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​គោរព​ច្បាប់​បរា​ចរណ៍ ក្នុងកា​បើ​របរ ដើម្បី​ការពា​អាយុជីវិត និង​កាន់​បន្ថយ អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​យ៉ាងណាម៉ិញ​លោក​បាន​បន្តថា សមិទ្ធផល​ថ្ងៃនេះ​គឺ​បានមកពី​ភាព​មាន​សន្តិសុខ សេរីភាព និង​ឯករាជ​ជាតិ​ដែល​ដឹកនាំ​ដោយ រាជរដ្ឋាភិបាល មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។ និង​ជា​ចុងក្រោយ ឯកឧត្តម លន់ លឹម​ថៃ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម  បាន​អញ្ជើញ​ចែក​អំណោយ​មាន ក្រណាត់ស និង​សារុង ជូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​នៅក្នុង​ពី​ធី​នេះ​និង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ចាប់ពីពេលនោះ​មក​៕​ដោយ ហ៊ាង អ៊ា​ម​ហុយ​

ចំនួនអ្នកទស្សនា

    20237597

  • ថ្ងៃនេះ3931
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6881
  • ខែនេះ26931
  • ឆ្នាំនេះ1010151
  • សរុប20237597