អភិបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មាត់​ប្រឡាយ មេត្តា​បញ្ឈប់​ការ​បោះ​ចោល​​សំ​រាម​​ក្នុង​​ប្រ​ឡាយ​ទឹក​​

15-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​អំពាវនាវ​នៅលើ Facebook ផ្លូវការ​របស់​ឯកឧត្តម​ថា «​សូម​អំពាវនាវ​ប្រជាព​ល​រដ្ឋ​នៅតាម​មាត់​ប្រឡាយ​មេត្តា​ប​ពា្ឈ​ប់​ការ​បោះចោល​សំរាម​ក្នុង​ប្រឡាយ​»​។​

​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ អង្គភាព​លូទឹក បូមទឹក​នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​កើប​ប្រមូល​សំរាម​នៅលើ​ពោះ​ប្រឡាយ​បឹងត្របែក​ត្រង់ចំណុច​របាំង​សម្រាស់​ការពារ​សំរាម​ទី​១ នៅ​ផ្លូវ​លេខ​៤៨៨ រាជធានី​ភ្នំពេញ​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    21002207

  • ថ្ងៃនេះ6661
  • ម្សិលមិញ3441
  • សប្តាហ៍នេះ10111
  • ខែនេះ82851
  • ឆ្នាំនេះ559751
  • សរុប21002207