លោក ផេន សុផល ចុះ​សាក​សួរសុខ​ទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​៣​គ្រួសារ នៅ​​ឃុំ​​កោះ​សូ​ទិន​

16-January-2016 | ដោយ មួយឡា

កំពង់ចាម​៖ ដោយ​ពិនិត្យឃើញ​ជីវភាព​ទីទ័លក្រ​និង​ពុំ​មាន​លទ្ធភាព​សំរាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ នា​ល្ងាច​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ផេន សុផល អភិបាលស្រុក​កោះសូទិន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្ដល់​សំភារៈ​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ០៣​គ្រួសារ នៅ​ភូមិ​ទី​២ ឃុំ​កោះសូទិន​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។  ពិធី​នេះ​មាន​ការចូលរួម​ពី លោក​មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ យុវជន​ឃុំ និង​មន្ត្រី​ពាក់ព័ន្ធ​ច្រើន​រូប​ទៀត​។​

​នាឱកាស​នោះ​លោក ផេន សុផល អភិបាលស្រុក​កោះសូទិន​មានមតិ​សំណេះសំណាល​និង​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ  លោក​ក៏​បាន​បញ្ជាក់ថា​ត្បិតតែ​សំភារៈ​នេះ​វា​បន្តិចបន្តួច តែ​វា​អាច​ជួយ​សំរាល​នូវ​ការដោះស្រាយ ទុក្ខលំបាក​បាន​មួយកំរិត ថ្នាក់ស្រុក ខេត្ត ក៏​ដួច​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដែលមាន សម្ដេច ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ សម្ដេច​តែងតែ​គិតគូរ និង​ដោះស្រាយ​រាល់​ទុក្ខលំបាក មិន​រត់ចោល​បងប្អូន​នៅពេល​មាន​បញ្ហា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​និយាយ​ហ៊ាន​ធ្វើ​មិន​ចាំតែ​ថា​ដូច​បក្សប្រឆាំង​ឡើយ​។

​បន្ទាប់មក​ក្រុមការងារ​បាន​ចែក​សំភារៈ​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​០៣​គ្រួសារ ដោយ​ក្នុង​គ្រួសារ​នីមួយៗ ទ​ទូល​បាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និង​គ្រឿង​បរិភោគ​មួយចំនួនទៀត​។  

​ក្រោយមក​នា​ល្ងាច​ថ្ងៃ​ដដែល​នេះ លោក ផេន សុផល អភិបាលស្រុក​បាន​ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ​ការសាងសង់​ផ្លូវ​ក្រាល​បេតុង ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ដែលជា​គំរោង​អភិវឌ្ឍន៍​មូលនិធិ​ឃុំ​ឆ្នាំ​២០១៥​ទៀតផង​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20517507

  • ថ្ងៃនេះ10021
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53171
  • ខែនេះ75051
  • ឆ្នាំនេះ75051
  • សរុប20517507