ឯកឧត្តម ប៉ា សុជាតិ​វង្ស រៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាល​ពិគ្រោះ​យោបល់ការងារ​បន្ទាន់​

16-January-2016 | ដោយ មួយឡា

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាល​ដឹកនាំ​ដោយ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​និង​មាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​អភិបាលខណ្ឌ​និង​មន្ត្រី​ពាក់ព័ន្ធ​ច្រើន​រូប​ទៀត​។​

​អង្គ​ប្រជុំពិភាក្សា លើ​កិច្ចការ​បន្ទាន់​ចំនួន ៣​ចំណុច​សំខាន់ៗ​៖ ១-​ការងារ​បំបែក​សង្កាត់​ថ្មី ដើម្បី​គ្រប់គ្រង និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ ក្នុងនោះ​យើង​នឹងមាន​ភូមិ​ថ្មី​ចំនួន ៤៧​ភូមិ និង​សង្កាត់​ថ្មី​ចំនួន​០៩​ផងដែរ​។ ២-​ការងារ​លើក​ទំនប់​បឹង​តា​មោក ដើម្បី​ការពារ​ទឹក​សំអុយ​មិនឱ្យ​ប៉ះពាល់​ដល់​បងប្អូន​ជុំវិញ​បឹង និង​រៀបចំ​ជា​កន្លែង​អាង​ចម្រោះ​ប្រព្រឹត្តិកម្ម ក្នុងនោះ​យើង​នឹង​សម្រេច​ឱ្យបាន​ការងារ​លើក​ទំនប់ ៥០០​ហិច​តា នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ ចំណែក​ក្រុមហ៊ុន​ត្រូវតែ​ចាប់ផ្តើម​កិច្ចការ​របស់ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​តែម្តង​។​

​ចំណែកឯ​ទី​៣-​ការងារ​គ្រប់គ្រង​បឹង និង​ប្រឡាយ​បឹងត្របែក ដើម្បី​រំដោះ​ផ្លូវ​អម​សងខាង​ប្រឡាយ និង​ទប់ស្កាត់​ការទន្ទ្រាន​យក​បឹង​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ដោះស្រាយ​ផ្លូវទឹក​មួយ​នេះ​ឱ្យបាន​ជោគជ័យ នោះ​តំបន់​មួយចំនួនធំ​ក្នុង​រាជធានី​នឹង​គ្មាន​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ទៀតឡើយ​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20237087

  • ថ្ងៃនេះ3421
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6371
  • ខែនេះ26421
  • ឆ្នាំនេះ1009641
  • សរុប20237087