កំពង់ចាម៖ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៦ មានប្រារព្វពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៣៩ គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម ខេត្តកំពង់ចាម។
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មធិការ កណ្ដាលគណបក្សលើកទី៣៩ អណត្តិទី ៥ ប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លឹម ស៊ីដេនីន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន រដ្ឋលេខាធិការ ក្រសួងសាធារណៈកា និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ចុះជួយស្រុកកំពង់សៀម ដោយមានការចូលរួមពី លោក គឹម ឌី ប្រធានគណបក្សប្រជាជន កម្ពុជាស្រុក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការបក្ស ឃុំសាខា អនុសាខាបក្សភូមិ ទូទាំងស្រុកកំពង់សៀម សរុប ២១៦នាក់។
បន្ទាប់មកលោក គឹម ឌី ប្រធានបក្សស្រុកបានឡើងធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តន៍ ការងាររដ្ឋបាលបក្ស ការកសាងសមាជិក ការចុះសកម្មភាពពង្រឹងគោលជំហរនិងសតិអារម្មណ៍ក្រុម និងការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ លោកក៏បានលើកអំពីការអភិវឌ្ឃន៍ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងមូលដ្ឋានស្រុកកំពង់សៀម និងបញ្ហាប្រឈមមួយចំនួនដែលយើងត្រូវរួមគ្នាដោះស្រាយ ដាក់ជូនគណៈអធិបតីនិងសមាជិក សមាជិកាដើម្បីពិក្សា ស្វែងរកភាពឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៤ ក្នុងឆ្នាំ ២០១៧ និង បន្តឈានទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៦ នាឆ្នាំ ២០១៨ ខាងមុខ។
ឯកឧត្តមបណ្ឌិត លឹម ស៊ីដេនីន បានលើកឡើងនូវសំណួរចំលើយ ដើម្បីអោយសមាជិក សមាជិកា សួរនិង ឆ្លើយ ក្នុងគោលបំណងរិះរក វិធីយ៉ាងណាធ្វើអោយគណបក្សប្រជាជន ឈ្នះឆ្នោត ដើម្បីបន្តការដឹកនាំប្រទេសជាតិឈានទៅរកការអភិវឌ្ឃ រីកចំរើនកាន់តែប្រសើរ ឡើង។ ឯកឧត្តម បណ្ឌិត ក៏បានណែនាំ ដល់សមាជិកសមាជិកា ដែលជាមន្ត្រីរាជការត្រូវខិតខំ ធ្វើអំពើល្អ ជាមួយប្រជាពលដ្ឋ ដោយបំរើសេវាជូនគាត់អោយបានឆាប់រហ័ស និង ជៀសវាងអោយបាននូវអំពើពុករលួយ ការពារនិងអនុវត្តន៍អោយបាននូវ លក្ខណៈ ៩យ៉ាង ស្តីអំពី គោលការណ៍ គោលនយោបាយភូមិឃុំមានសុវត្តិភាព។
ឯកឧត្តម បណ្ឌិត លឹម ស៊ីដេនីន បាន ជំរាបនូវសភាពពិតនិង សមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលសំរេចបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗដែលបានរួបរួមដោះស្រាយ ស្វែងរកសន្តិភាព ឯកភាពជាតិបូរណភាពទឹកដី និង ការអភិវឌ្ឃគ្រប់វិស័យ ជាក់ស្តែងថ្មីៗនេះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសមាជិកសមាជិកា ក្រសួងស្ថាប័នបានជួយសម្រួលមិនអោយធ្វើបណ្ណបើកបរម៉ូតូចាប់ពី កំលាំង១២៥CCចុះក្រោម តែទន្ទឹមនោះ ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ហើយរាជរដ្ឋាភិបាលក៏សំរេច លុបចោលកិច្ចសន្យាបញ្ឈប់ការបង់ប្រាក់សេវាលើផ្លូវជាច្រើន កន្លែង មិនអោយយកពន្ធសេវា៤ភាគរយ លើលិខិតផ្ទេរកម្មសិទ្ធិ មរតកអចលនទ្រព្យ នៅក្នុង ក្រុមគ្រួសារ សហព័ទ្ធជាដើម។ ចំណុចទាំងនេះជាកាដូសំរាប់បងប្អូនក្នុងឆ្នាំ២០១៦ ហើយរាជរដ្ឋាភិបាលនិងបន្តការដោះស្រាយផ្សេងទៀត ពិសេសគឺការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឲ្យស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ ៕ដោយ ហ៊ាង អ៊ាមហុយ
ប្រែសម្រួលដោយ មែន កំសត់