ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅសង្កាត់ច្រាំងចំរេះទី២បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មីជូនដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងក្រុម ទី៧ និងទី៨ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នពេញ ។
ពិធីនេះដែរមានការអញ្ជើញជាអធិបតីភាពពីសំណាក់ លោកស្រី យ៉ា សំរ៉ង់ សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី២ តំណាង លោក វ៉ាន់ ផន ចៅសង្កាត់ រួមដំណើរជាមួយមន្ត្រីនគរបាលប៉ុស្តិ៍ មេភូមិ មេក្រុម ប្រជាការពារ និង ប្រជាពលរដ្ឋចំនួន ៥៣ នាក់ផងដែរ។
ក្នុងឱកាសនោះលោកស្រី យ៉ា សំរ៉ង់ តំណាង លោក វ៉ាន់ ផន បានមតិសំណេះសំណាលជាមួយបង ប្អូន ដែលបានចូលរួម ប្រកបដោយភាព រីករាយ ស្និទ្ធស្នាលកក់ក្តៅ និង រីករាយ ជាទីបំផុត។ លើសពីនេះទៅទៀត លោកស្រី ក៏បានផ្ដាំផ្ញើដល់បងប្អូនផងដែរថា៖ បន្ទាប់ពីបានទទួលអត្តសញ្ញាណនេះរួចហើយសូមយកទៅរក្សាទុកអោយបានល្អដើម្បីទុកប្រើប្រាស់ក្នុងតម្រូវការចំពោះមុខផ្សេងៗជាពិសេសសម្រាប់ការចុះឈ្មោះបោះឆ្នោត ឡើងវិញនាពេលឆាប់ៗខាងមុខនេះហើយករណីខូចឬបាត់ត្រូវរាយការណ៍ប្ដឹងទៅសមត្ថកិច្ចជៀសវាងអ្នកផ្សេងយកទៅប្រើប្រាស់ខុសច្បាប់ប្រព្រឹត្តបទល្មើសសាម៉ីខ្លួនមិនបានដឹង។
បន្ទាប់មកក្រុមការងារបានធ្វើការចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅក្រុមទី៧ និងក្រុមទី៨ ភូមិក ចំនួន៥៣នាក់ទៀតផង។ ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ក្រុមការងារសង្កាត់ច្រាំងចំរេះទី២ ដែលបានយកចិត្តទុកដាក់ចុះចែកអត្តសញ្ញាណប័ណ្ណដល់ពួកគាត់នាពេលនេះ៕ដោយមែនកំសត់