ពិធី​សម្ពោធ​អគារ​រដ្ឋបាល និង​សាលប្រជុំ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​

27-January-2016 | ដោយ មួយឡា

ព្រៃវែង​៖ នា​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ​២០១៦ បាន​ប្រារព្ធ​ពិធី​សម្ពោធ ដាក់អោយ​ប្រើប្រាស់​នូវ​អាគារ​រដ្ឋបាល និង​សាលប្រជុំ នៅ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ។​
​    ​
​នា​ពិធី​នោះដែរ​មានការ​អញ្ជើញ​ចូលរួម​ពី មន្ត្រីរាជការ និង មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​សរុប​ចំនួន ១៨៥​នាក់ ក្រោម​អធិបតីភាព លោកជំទាវ ហោ ម៉ា​លីន រដ្ឋលេខាធិការ ឯកឧត្តម អួ​ង កុស​ល្យ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ប្រតិភូ​អមដំណើរ​ជាច្រើនរូប​ទៀត​។​

​នាឱកាស​នោះដែរ លោកជំទាវ ហោ ម៉ា​លីន រដ្ឋលេខាធិការ​បាន​មានមតិ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​មន្ត្រីរាជការ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​និង​អ្នកចូលរួម​ប្រកបដោយ​បរិយាកាស​សប្បាយ​រី​រាយ​។ លោកជំទាវ ក៏បាន​លើកឡើងថា សមិទ្ធផល​មន្ទីរ​កសិក​ម្ម​ខេត្ត​ដែល​ទទួលបាន នា​ថ្ងៃនេះ​វា​ធំធេង​សំរាប់​បងប្អូន​នៅក្នុង​មន្ត្រីរាជការ  មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ដែល​ថ្នាក់ជាតិ ក្រសួង​ស្ថាប័ន ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​តែង​គិតគូរ​នូវ​រាល់​ទុក្ខលំបាក​របស់​បងប្អូន​គ្រប់​កាលៈទេសៈ​។​

​បន្ទាប់មក​មន្ត្រីរាជកា​រ​គ្រប់​ជាន់ថ្នាក់​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​រីករាយ និង​អបអរសាទរ​នៅ សមិទ្ធផល​ដែល​ទទួលបាន នូវ​អគារ​រដ្ឋបាល និង​សាលប្រជុំ​ថ្មី និង សូម​គោរព​ជូនពរ និងថ្លែងអំណរគុណ​ចំពោះ ប្រមុខ​រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ព្រមទាំង​អាជ្ញាធរ​ខេត្តព្រៃវែង​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20513807

  • ថ្ងៃនេះ6321
  • ម្សិលមិញ15191
  • សប្តាហ៍នេះ49471
  • ខែនេះ71351
  • ឆ្នាំនេះ71351
  • សរុប20513807