ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ទូរទស្សន៍ និងកាសែតនានាថា៖ លោកសូមចូលរួមសោកស្តាយបងប្អូនចំពោះបងប្អូនប្រជាពលរដ្ឋ០៤គ្រួសារ ដែលមានលំនៅដ្ឋាននៅជាប់ផ្លូវលេខ៣៧១ ក្រុមទី០៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលរងការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែង ដោយសារតែករណីអគ្គីភ័យដ៏កំណាចកើតឡើងនៅវេលាម៉ោងប្រមាណ ១៣:៣០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ។
ករណីអគ្គីភ័យនេះ គឺជាករណីកើតឡើងលើកទី២ហើយ នៅក្នុងខណ្ឌមានជ័យ សម្រាប់ឆ្នាំ២០១៦ ដែលលើកទី១ កើតឡើងនៅថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង០៦:៣០ព្រឹក នៅផ្សារឯករាជ្យ៣ ធ្វើអោយឆេះតូបអស់០៤តូប និងសំភារៈអស់ទាំងស្រុង និងលើកទី២ គឺនៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៣:៣០នាទី នៅផ្លូវលេខ៣៧១ ក្រុមទី០៤ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន។
នៅក្នុងកិច្ចសម្ភាសន៍នោះដែរ លោកក៏បានសំណូមពរសូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះករណីអគ្គីភ័យដែលកើតមាននេះ៕