កំពង់ចាម៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ មានប្រារព្ធពិធីចែកអាហារូបករណ៍ដល់សិស្សក្រីក្រនៅសាលាបឋមសិក្សាមហាលាភ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកពង់ចាម។
ពិធីនេះមានការចូលរួមជាអធិបតីភាពលោកស្រី ស៊ា ចាន់ណេង ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកោះសូទិន ព្រមទាំងមានការចូលរួមពីមន្ត្រីការិយាល័យអប់រំស្រុក គណៈកម្មការទ្រទ្រង់សាសា លោកគ្រូ អ្នកគ្រូ ជាបុគ្គលិកកម្រងសាលា តំណាងអាជ្ញាធរភូមិ លោកនាយកសាលា តំណាងមាតាបិតាសិស្ស និងសិស្សក្រីក្រចំនួន២១នាក់ ។
នាឱកាសនោះលោក ស្រ៊ន់ វុធ នាយកសាលា បានមានមតិសំណេះសំណាលទៅកាន់អ្នកចូលរួមប្រកបដោយភាពរីករាយ។ លោកក៏បានគូសបញ្ជាក់ថា តាមគំរោងនៃការចែកអាហារូបករណ៍ថ្នាក់ខេត្តស្រុក តំរូវឲ្យធ្វើការចែកក្នុង១ឆ្នាំ២ដង ដែលជាប្រភពថវិកាទ្រទ្រង់ PB របស់សាលាប្រចាំឆ្នាំ គោលដៅផ្ដល់ជូនសំរាប់សិស្សក្រីក្រ កំព្រា និងមានការពិភាក្សាជាមួយគណៈកម្មកាទ្រទ្រង់ និងថ្នាក់ភូមិ ។
បន្ទាប់មក លោកស្រី ស៊ា ចាន់ណេង ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងក្រុមការងារបានចែកអាហារូបករណ៍ ជូនសិស្សក្រីក្រ សរុប២១នាក់ ដោយ ក្នុងសិស្សម្នាក់ៗទទួលបានថវិកាចំនួន ១២០,០០០រៀល ។
មាតាបិតាសិស្សបានថ្លែងអំណរគុណចំពោះលោកគ្រូក្រសួងអប់រំ ដែលបានផ្ដល់ថវិកាដល់កូនៗពួកគាត់ ខណៈពួកគាត់កំពុងមានជីវភាពក្រីក្រ ហើយការផ្ដល់នេះចំគោលដៅពិតៗស្របតាមការអភិវឌ្ឍសង្គមលើកកំពស់វិស័យអប់រំដើម្បីកាត់បន្ថយអនក្ខរភាព និងភាពក្រីក្រនៅមូលដ្ឋាន៕ ដោយ មែន កំសត់