ឯកឧត្តម ប៉ា សុជាតិ​វង្ស ចុះទៅពិនិត្យ​សំណង់​ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២

28-January-2016 | ដោយ ម៉ែន កំសត់

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នេះ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អមដោយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចុះទៅពិនិត្យ​សំណង់​ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ ដែល​កំពុង​សាងសង់​បាន​ប្រមាណ​៣០% និង​ប្រឡាយ​បាក់​ទូក កំពុងដំណើរការ​ស្តារ​ឡើងវិញ ។​

​យោងតាម​ការបញ្ជាក់រ​បស់​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា នៅពេលនេះ ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ បាន​ដំណើរ​ការចាក់​បេតុង​កម្រាល​ក្រោម​តួ​ស្ថានីយ៍ បណ្តោយ ១៧.៥​ម ទទឹង ១៣.៥​ម កម្រាស់ ០.៥​ម បរិមាណ​បេតុង ១២០​ម៉ែត្រគូប លទ្ធផល​ជារួម​បាន​ប្រមាណ​៣០%​ហើយ និង​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែឧសភា​២០១៦​នេះ ។​

​ឯកឧត្តម​ក៏បាន​ជំរាបជូន​ថែមទៀត​ថា តាម​ផែនការ​ជា​យុ​ទ្ឋ​សាស្ត្រ​យូរអង្វែង​និង​ទប់ស្កាត់​ការរំលោភ​លើដី​ចំណី​ប្រឡាយ​គម្រោង​នេះ នឹង​ស្ថាបនា​បើកផ្លូវ​អម​សងខាង​ប្រឡាយ​ជា​ផ្លូវ​បេតុង​អារ​មេ​និង​ស្ថាបនា​ជើង​ប្រឡាយ​ជា​ជញ្ជាំង​បេតុង​អារ​មេ​ផងដែរ​។​

​ចំណែក​ប្រឡាយ​បាក់​ទូក​កំពុង​ស្ថាបនា ចាប់ពី​ផ្លូវ​ទំនប់​៧០ ដល់​ផ្លូវ​បូរី​ទួល​សង្កែ​ប្រវែង​២៩០០​ម៉ែត្រ ទទឹង​ពី​៨​ទៅ​៥០​ម៉ែត្រ​។ បន្ទាប់ពី​ស្ថាបនា​រួច ប្រព​ន្ធ័​ទាំងពីរ​ខាងលើនេះ អាច​រំដោះ​ទឹក​ចេញពី​តំបន់​ទួលគោក តំបន់​ស្រះចក ដូនពេញ និង​តំបន់​ទួល​សង្កែ ឬ​អាច​និយាយបានថា​អាច​រំដោះ​ទឹក​ពី​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​តែម្តង ៕


 

ចំនួនអ្នកទស្សនា

    20236907

  • ថ្ងៃនេះ3241
  • ម្សិលមិញ2941
  • សប្តាហ៍នេះ6191
  • ខែនេះ26241
  • ឆ្នាំនេះ1009461
  • សរុប20236907