កណ្តាល៖ នៅព្រឹកថ្ងៃទី ២៨ ខែមករាឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវបាន ដង្ហែអង្គផ្កាប្រាក់ និង សំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល។
ពិធីដង្ហែអង្គផ្កាប្រាក់នោះដែរ ក៏មានការចូលរួមពី តំណាងមន្ត្រីសាលាស្រុកកណ្ដាលស្ទឹង កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ ជាច្រើននាក់ទៀត។
ពិធីដង្ហែអង្គផ្កាប្រាក់ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនិងលោកជំទាវ ព្រមទាំងបាននាំយកអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២០០លានរៀល ដើម្បីបន្តការកសាងវិទ្យាល័យ ហ៊ុន សែន ដើមឫសស្រុកកណ្ដាលស្ទឹង និង បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពិសេសយុវជន លោកគ្រូ អ្នកគ្រូ ដែល ស្ថិតនៅក្នុងឃុំ ដើមឫស ស្រុកកណ្តាលស្ទឹង។
ថ្លែងក្នុងពិធីសំណេះសំណាលនោះនាយឧ ត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា ប្រទេសជាតិ ក្រោមការដឹកនាំរបស់ សម្តេច តេជោ គឺ មានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែង ក្នុងដំណើរទស្សនៈកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក កន្លងទៅថ្មីៗនេះ បានកោតសរសើរយ៉ាងខ្លាំង ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេច តេជោ ជាប្រមុខ ដែលបាននិងកំពុងដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចម្រើន យ៉ាងឆាប់រហ័ស ដែលផ្ទុយពីមតិរិះគន់របស់ក្រុមមួយក្តាប់តូចដែលតែងតែរកគ្រប់វិធីដើម្បីរារាំងការអភិវឌ្ឍ និង ក្នុងន័យវាយប្រហាររាជរដ្ឋាភិបាល។
ក្នុងឱកាសនោះឯកឧត្តមនាយឧ ត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានលើកឡើងពីបញ្ហាភូមិ ឃុំមានសុវត្តិភាព និងស្នើសូម មន្ត្រីមានសមត្ថកិច្ចត្រូវខិតខំ ថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានអោយបានល្អ។ ម្យ៉ាងវិញទៀតឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានរំឭក ដល់ពុកម៉ែ បងប្អូន ពិសេស យុវជនដែរជាកំលាំងចលករបស់ប្រទេសជាតិពិសេសយុវជនទាំងអស់ ដែលគ្រប់អាយុ មានសិទ្ធបោះឆ្នោត អោយ ទៅធ្វើអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា ដើម្បីមានឈ្មោះបោះ ឆ្នោតនៅឆ្នាំ២០១៧-២០១៨ ខាងមុខនេះ។
ឯកឧត្តមក៏បានបញ្ជាក់លើសំណូមពរប្រជាពលរដ្ឋហើយស្នើឲ្យអាជ្ញាធរត្រូវពិនិត្យនិងបង្កាទប់ស្កាត់ដូចជា៖ ចំពោះបញ្ហា អាជីវកម្មខ្សាច់គឺ អាជ្ញាធរបានធ្វើកិច្ចសន្យាជាមួយក្រុម អាជីវកម្មខ្សាច់រួចរាល់អស់ហើយ ត្រូវអនុវត្តន៏តាមលក្ខ័ខ័ណ្ឌដែលប្រជាពលរដ្ឋចង់បាន ហើយ ខាងក្រុមអាជីវកម្មខ្សាច់ក៏បានយល់ព្រមទទួលយកដោយគ្មានកាតវ៉ាផងដែរ។
ក្នុងពេលនោះផងដែរឯកឧត្តមក៏បានពាំនាំអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់អ្នកចូលរួម រួមមាន៖-សាលាស្រុកកណ្ដាលស្ទឹងថវិកា១០០០,០០០ រៀល /-សាលាឃុំ ដើមឫស ៤០០,០០០រៀល/ -ដូនជី តាជី ២០០នាក់ ម្នាក់ៗជូនក្រណាត់ ស១ដុំ ថវិកា១០០,០០០រៀល ក្រុមប្រឹក្សាឃុំ ២៤នាក់ ក្នុងម្នាក់ៗ សារ៉ុង១ ថវិកា ២០០០០រៀល / -ប្រជាពលរដ្ឋ ៣៦០០នាក់ ម្នាក់ៗ អាវរងា១ និង ថវិកា១០០០០រៀល។
ព្រមទាំងផ្ដល់ថវិកាជូនសកម្មជន យុវជនបក្ស ស្រុកនិងយុវជនបក្ស ឃុំ ៥០០នាក់ និង សិស្សានុសិស្ស ១៥២ក្នុងម្នាក់ៗថវិកា ១០០០០រៀល/ -លោកគ្រូ អ្នកគ្រូ ៦៨នាក់ ម្នាក់ៗ សារ៉ុង១ ថវិកា ២០០០០រៀល នគរបាល៤០០,០០០រៀល, អាវុធហត្ថ ៤០០០០០រៀល -បញ្ជាការសឹករង ២០០,០០០ រៀល រួមនិងបានឧបត្ថម ថ្លៃជួលឡាននិងកៅអីក្នុងការរៀបចំពិធីចំនួន១៤,១៤០,០០០រៀល និងបានប្រគេនបច្ច័យដល់វត្តពោធិ៍អណ្តែតចំនួន១០,០០០,០០០ រៀលផងដែរ៕