កំពង់ចាម៖ នៅសាលាឃុំ មហាខ្ញូងស្រុកកោះសូទិន បានរៀបចំកិច្ចប្រជុំប្រចាំខែមករាឆ្នាំ២០១៦និងលើកទិសដៅអនុវត្តន៍បន្តប្រចាំខែបន្ទាប់របស់ ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាពលោក ហ៊ាង ប្រាក់ ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំមហាខ្ញូង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦។
កិច្ចប្រជុំ នេះក៏មានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ មេភូមិ ស្មៀនឃុំនិងមន្ត្រីពាក់ព័ន្ធច្រើននាក់ទៀតផងដែរ។
កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈមានដូចជា៖-ពិនិត្យលើរបាយការណ៍រដ្ឋបាលឃុំប្រចាំខែមករា និងផែនការសំរាប់អនុវត្តន៍បន្តនាំខែបន្ទាប់។/-និងបញ្ហាផ្សេងៗមួយចំនួនទៀត ។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍របស់រដ្ឋបាលឃុំ ស្ដីពីកាងារ អនុវត្តន៍និងបញ្ហាប្រឈមនានា ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការងារអត្រានុកូលដ្ឋាន ការងារ ហិរញ្ញវត្ថុ ការងារបំរើសេវាសាធារណៈលើលិខិតស្នាមផ្សេងៗជូនប្រជាពលរដ្ឋ ការអភិវឌ្ឍ ការចុះសួរសុខទុក្ខ របស់ថ្នាក់ដឹកនាំក៏ដូចជាក្រុមប្រឹក្សាឃុំ និងសំណូមពររបស់មូលដ្ឋាន ដែលបាអានជូនដោយលោក សយ ស៊ាងឌីម ស្មៀនឃុំរួចមក ។
នាឱកាសនោះលោក ហ៊ាង ប្រាក់ ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំ បានមានមតិបន្តទៀតថា ចំពោះកិច្ចប្រតិបត្តិការរបស់ថ្នាក់ឃុំនិងមន្ត្រីដែលពាក់ព័ន្ធមានក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល គឺយើងបានប្រឹងប្រែងចូលរួមសហការគ្នាបង្កាទប់ស្កាត់ ពិសេសលើការងារសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ស្របតាមគោលនយបាយភូមិឃុំមានសុវត្ថិភាព ៩ចំណុច ហើយប្រជាពលរដ្ឋមានការយល់ដឹងនិងចូលរួមរាល់ការផ្សព្វផ្សាយ របស់អាជ្ញាធរយើង ហើយលើការបំរើសេវាសាធារណៈក្នុងខែនេះគឺយើងក៏ត្រូវជំរុញការផ្សព្វផ្សាយឲ្យបានទូលាយ កុំឲ្យមានការរិះគន់ពីមជ្ឈដ្ឋាន។
លោកក៏ បានដាក់ជូននូវទិសដៅសំរាប់រដ្ឋបាលឃុំដើម្បីអនុវត្តន៍ នាខែបន្ទាប់រួមមាន៖ -រៀបចំកិច្ចសហការការងារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ -ពង្រឹងការងារការអភិវឌ្ឍនៅមូលដ្ឋានដោះស្រាយបញ្ហាតម្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បន្តខិតខំគៀងគរសប្បុរសជនក្នុងការឧបត្ថម្ភជនទីទ័លក្រ ស្ដ្រីកុមារនិងជនងាយរងគ្រោះ ។ ហើយចំណុចដែលនៅសេសសល់ដែលយើងមិនបានអនុវត្តន៍ក្នុងខែនេះត្រូវរួមគ្នាអនុវត្តន៍នាខែបន្ទាប់ ដើម្បីរួមចំណែកការអភិវឌ្ឍមូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយលោកក៏បានស្នើដល់សមាជិកសមាជិកាដែលចូលរួម ប្រជុំនាថ្ងៃនេះពិសេសលោកមេភូមិពេលមានសភាពការណ៍ ឬបទល្មើសកើតឡើងត្រូវរាយការណ៍ឲ្យទាន់ពេល ដើម្បីសមត្ថកិច្ចយើងបង្កាបង្ក្រាបបានទាន់ពេលវេលា ជៀសវាងមានករណីកើតឡើងហើយយើងមិនបានដឹងនិងមិនរាយការណ៍។
នៅទីបញ្ចប់លោកមេឃុំក៏បានថ្លែងអំណរគុណ ចំពោះលោកលោកស្រីដែលបានចំណាយពេលចូលរួមនាពេលនេះប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕