ភ្នំពេញ៖ នៅវេលាម៉ោង១៥:៣០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ដោយទទួលបានបទបញ្ជាពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ លោកចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌបានដឹកនាំកំលាំងចំរុះចុះបិទទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលព្រហើនហ៊ានបើកលេង មិនគោរពតាមការណែនាំរបស់អាជ្ញាធរដែនដី ដែលមានទីតាំងផ្ទះលេខ៤ ផ្លូវលេខ៥ ក្រុមទី២០៩ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
កិច្ចប្រតិបត្តិការបង្ក្រាបនោះដែរ ក៏មានការចូលរួមពីលោកលោកស្រីដូចមានឈ្មោះខាងក្រោមនេះ៖
១. លោក ប៊ូ ស៊ីថា ក្រឡាបញ្ជីអមសាលាដំបូងរាជធានីភ្នំពេញ
២. លោក អ៊ឹម ភា ប្រធានការិយាលយ័វប្បធម៌ខណ្ឌដូនពេញ
៣. លោក ថៃ វីរះ នាយរងប៉ុស្ដិ៍ស្រះចក
៤. លោក សាត សុផល ប្រធានក្រុមទី១៦
ក្នុងកិច្ចប្រតិបត្តិការ ក្រុមការងារបានប្រមូលសំភារះនិង ដកហូតបានទូបាញ់ត្រីចំនួន១ទូ និង អ្នកទទួលខុសត្រូវ១នាក់(មេការ) ។ចំពោះសំភារៈនិងមេការត្រូវសមត្ថកិច្ចបញ្ជូនទៅដោះស្រាយនៅអធិការនគរបាលខណ្ឌតាមនីតិវិធីច្បាប់៕