អាជ្ញាធរសង្កាត់ព្រែកលៀប និងយុវជន បាននាំយកអំណោយ និងរទេះរុញ ទៅជូនជនក្រីក្រ កុមារពិការ

31-January-2016 | ដោយ ម៉ែន កំសត់

ភ្នំពេញ៖  នៅព្រឹក ទី៣១ ខែមករា ឆ្នាំ២០១៦ នេះ អាជ្ញាធរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រុមការងារចុះសង្កាត់-ភូមិ រួមនិងយុវជនសង្កាត់ព្រែកលៀប ដឹកនាំដោយលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប និងលោក ចាន់ វិចិត្រ អនុប្រធានក្រុមការងារភូមិគៀនឃ្លាំង បាននាំយកអំណោយទៅចែកជូន និងសួសុខទុក្ខប្រជាពលរដ្ឋក្រីក្រ និងអតីតមេភូមិគៀនឃ្លាំង ចំនួន ៥ គ្រួសារ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងពិធីនេះក៏មានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ សកម្មជនយុវជនសង្កាត់ នគរបាលប៉ុស្តិ៍និងប្រជាពលរដ្ឋច្រើននាក់ទៀត។

នាឱកាសនោះដែរលោកព្រាបមុនីចៅសង្កាត់ព្រែកលៀបបានមានមតិសំណេះសំណាលនិងពាំនាំនូវការសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំជាតិ ពិសេសគណបក្សប្រជាជនកម្ពុជាដែលតែងតែងគិតគូរពីសុខទុក្ខមិនរត់ចោលបងប្អូនទោះបីសំភារៈនេះវាតិចតួចក៏ដោយ តែវាអាចសំរាលដោះស្រាយជីវភាពបានមួយកំរិត។

បន្ទាប់មកលោកចៅសង្កាត់បានបញ្ជាក់ថាសំភារៈនិងថវិកាដែលទទួលបានមកពីការរាយប្រមូលរួបរួមគ្នាមាន៖-ឯកឧត្ដម អ៊ុំ សារឹទ្ធ ប្រធានក្រុមការងារចុះជួយខណ្ឌ និងឯកឧត្ដម ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយសង្កាត់ អង្គរ ៦០គី.ក្រ ។មី ៥កេសតូច , ទឹកត្រី ៥យួ ,ទឹកស៊ីអ៊ីវ ៥យួ , និងថវិកា ៥០ ម៉ឺនរៀល ។
 -លោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌ សារុងចំនួន ៥។
-លោក ព្រាប មុនី ចៅសង្កាត់ផ្ទាល់ ទឹកសុទ្ធ ១០យួ

បន្ទាប់មកក្រុមការងារបានចែកសំភារៈដល់គ្រួសារក្រីក្រចំនួន៥គ្រួសារដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ១៥ គីឡូក្រាម , មី១កេសតូច ,ទឹកត្រី ១យួ ,ទឹកស៊ីអ៊ីវ១យួ ,ទឹកសុទ្ធ២យួ , សារុង១ និងថវិកា ១០ ម៉ឺនរៀល។:


បន្ទាប់ពីចុះសួរសុខទុក្ខ និងចែកអំណោយជូនជនក្រីក្ររួច លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បាននាំយករទេះរុញ និងថវិកា ៤០,០០០រៀល ទៅជូនកុមារ ឈ្មោះ ឈិម ផល្លា អាយុ១៤ ជាជនពិការខ្លួនមួយកំណាត់ក្រោម ដែលមានម្ដាយឈ្មោះ ទុង សាវី អាយុ៥២ឆ្នាំ ស្នាក់នៅក្រុមទី៧ ភូមិខ្ទរ សង្លាត់ព្រែកលៀប។

ទង្វើទាំងអស់នេះដែលជាការចូលរួមរំលែកការលំបាករបស់ពួកគាត់ទោះបីតិចក្ដីច្រើនក្ដីហើយសកម្មភាពនេះវាមិនមែនជាលើកទីមួយរបស់អាជ្ញាធរ និងយុវជន សង្កាត់ព្រែកលៀបនោះទេ៕

ចំនួនអ្នកទស្សនា

    19585317

  • ថ្ងៃនេះ1541
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1541
  • ខែនេះ21611
  • ឆ្នាំនេះ357871
  • សរុប19585317