ភ្នំពេញ៖ នៅព្រឹក ទី៣១ ខែមករា ឆ្នាំ២០១៦នេះ លោក ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិ និង សសយក សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងភូមិទាំងប្រាំនៃសង្កាត់កោះដាច់ហើយបាននាំយកអំណោយរបស់លោក ឃ្លាំង ហួត អភិបាល នៃគណះអភិបាលខណ្ឌជ្រោយចង្វារជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ចំនួន១០គ្រួសារ ទៀតផង។
នាឱកាសនោះលោកចៅសង្កាត់ កោះដាច់និងក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា លោកបានមានមតិជំរាបទៅកាន់បងប្អូន និងបានបញ្ជាក់ថា បក្សប្រជាជន ជាបក្សដែលយកចិត្តទុក្ខដាក់និងដោះស្រាយរាល់បញ្ហា ទុក្ខវេទនា ក្រោមការដឹកនាំរបស់សម្ដេចហ៊ុនសែន ជានាយករដ្ឋមន្ត្រីដ៏ឆ្នើម គឺប្រទេសមានការអភិវឌ្ឍមិនដូចជាបក្សប្រឆាំងបានតែនិយាយមួលបង្កាច់ ថាប្រទេសកម្ពុជាចេះតែក្រៗទៅនោះឡើយ ការ និយាយបែបនេះគឺអគតិដោយមិនបើកភ្នែកមើល ថាសង្គមគេដើរដល់ណាហើយ ។ ហើយលោកចៅសង្កាត់ក៏បានបន្តទៀតថា សូមបងប្អូនមេត្តាពិចារណា កុំជឿលើពាក្យកុហកបោកប្រាស់របស់ពួកនោះឡើយ ហើយសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។
បន្ទាប់មកក្រុមការងារបានចែកសំភារៈដល់គ្រួសារក្រីក្រចំនួន១០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន:១. អង្ករ ចំនួន ១៥គីឡូក្រាម/-២. មីយើង ចំនួន ១កេស/៣. ទឹកត្រី ចំនួន ១យួរ/-៤. ទឹកស៊ីអ៊ីវ ចំនួន ១យួរ/និង. ថវិកា ចំនួន ១០០.០០០៛៕