ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងស្វាយរៀង មានរៀបចំពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ ក្រោមអធិបតី ឯកឧត្តម ម៉ែន វិបុល អនុប្រធានទី១ក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀង។
អញ្ជើញជាចូលរួមនាឱកាសនោះមានឯកឧត្តមគណៈពង្រឹងក្រុងស្រុក គណបក្សឃុំ សាខាភូមិ យុវជនឃុំភូមិ និងមន្ត្រីរាជការច្រើន សរុបវត្តមានប្រមាណ១៣១នាក់។
បន្ទាប់ពីលោកប្រធានបក្សក្រុងធ្វើរបាយការណ៍ស្ដីពី ការងារ សកម្មភាពបក្ស បញ្ហាប្រឈមសំណូមពរ របស់មូលដ្ឋានជូនអង្គប្រជុំរួចមក ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនាឱកាសនោះឯកឧត្តមម៉ែន វិបុល បានមានមតិសំណេះសំណាលទៅកាន់បងប្អូនសមាជិកសមាជិកាបក្សគ្រប់ជាន់ថ្នាក់ និងបានកោតសរសើរលើការដឹកនាំរបស់បក្សក្រុងស្រុក ហើយឯកឧត្តមក៏បាន អាននូវឯកសារជំនួយស្មារតីសម្រាប់ផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥និងបានអានសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ របស់គណៈអចិន្ត្រៃយ៍គណបក្សខេត្ត។
បន្ទាប់មកឯកឧត្តមក៏មានមតិផ្តាំផ្ញើ ដល់ សមាជិកគណៈកម្មាធិការគណបក្សក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៧ ប្រធានសាខាបក្សភូមិទាំង៤៣ ក្នុងក្រុងនិង ស្នើដល់សាខាបក្សភូមិ បក្សឃុំត្រូវខិតខំបន្តលើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ និងមានការជឿទុក្ខចិត្តចូលរួមដោះស្រាយបញ្ហាប្រឈម ផ្សេងៗដើម្បីមានប្រជាប្រីយភាព និងបក្សមានសម្លេងឈ្នះក្នុងការបោះឆ្នោត២០១៧និង២០១៨៕