ភ្នំពេញ៖ នៅថ្ងៃទី ០១ខែកុម្ភះ ឆ្នាំ ២០១៦ វេលាម៉ោង ៨និង០០ នាទីព្រឹក អនុសាខាកាកក បាទក្រហមខណ្ឌ មានជ័យបាន រៀបចំពិធីចង ពីធីសម្ព័ន្ធមេត្រីភាព ជាមួយក្រុម ហ៊ុនស្រាបៀកម្ពុជាខ្មែរប្រ៊ូវើរីលីមីតធីត នៅ មជ្ឍម ណ្ឌលមង្គលឩត្តម ផ្លូវ ៣៧១ សង្កាត់បឹងទំពន់ ។
ក្នុងពិធីនេះដែរមានការចូលរួមពីលោក ឩកញ៉ា លាង ឃុន អគ្គនាយក ក្រុមហ៊ុនស្រាបៀរកម្ពុជា ខ្មែរ ប្រ៊ូវើរីលីមីធីត លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ មន្ត្រីសាលាខណ្ឌ លោកចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋក្រីក្រចំនួន១៥០គ្រួសារ ក្រោម អធិបតី ភាព លោក ពេជ្រ កែវមុនី អភិ បាលខណ្ឌមានជ័យ និង ជា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ។
នាឱកាស នោះ លោក ពេជ្រ កែវមុនី អភិ បាលខណ្ឌមានជ័យ បានមានមតិសំណេះសំណាលទៅកាន់បងប្អូននិង អ្នកចូលរួមប្រកបដោយភាពកក់ក្ដៅបំផុត ។លើសពីការសំណេះសំណាលលោក ឩកញ៉ា លាង ឃុន អគ្គនាយក ក្រុមហ៊ុនស្រាបៀរកម្ពុជា ខ្មែរ ប្រ៊ូវើរីលីមីធីត និង លោក ពេជ្រ កែវមុនី អភិ បាលខណ្ឌមានជ័យបាននាំយកអំណោយមួយចំនួនដូច ជា៖អង្ករ ២៥គីឡូ -ថវិកា ៥០០០០រៀល-ទឹកសុទ្ធ ១កេស -ស្កស១គីឡូ ប្រេងឆា ហេលស៊ីឆែលទឹកដោះគោខាប់ម្លិះ១កំប៉ុង នំហាណាមិ ១កញ្ចប់នំខូគី Arsenal butter១ ប្រអប់ប្រគល់ ជូន គ្រួសារក្រីក្រ និង មនុស្សចាស់ គ្មាន ទីពឹង ទាំង១៥០គ្រួសារផងដែរ ៕