ឧត្ដមសេនីយ៍ឯក​‬ ជួន សុវណ្ណ បញ្ជា​ឲ្យ នគរបាល​ទាំង​១២ ខណ្ឌ ចុះ​ធ្វើ​សៀវភៅ​គ្រួសារ ជូន ប្រជាពលរដ្ឋ ដល់ផ្ទះ​

01-February-2016 | ដោយ ម៉ែន កំសត់

  ​ភ្នំពេញ​៖ នគរបាល​រាជធានី​ភ្នំពេញ​ទាំង ១២ ខណ្ឌ នឹង​ចុះ​ធ្វើ សៀវភៅ​គ្រួសារ​ជូន​ដល់​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ប្រសាសន៍ លោក ឧត្ដមសេនីយ៍ឯក​‬ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ដកស្រង់​ពី​ទំព័រ​សង្គមសាលា​រាជធានី​។​
 
​  ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បានលើកឡើង​ថា ដើម្បី​ចូលរួម​កាត់បន្ថយ និង​លុបបំបាត់​ទាំងស្រុង ចំពោះ​ភាពមិនប្រក្រតី​ណាមួយ ដែល​បាន​កើតមានឡើង លើ​ការផ្ដល់​សេវាសាធារណៈ ជាពិសេស​ការធ្វើ​សៀវភៅ​គ្រួសារ ជូន​ប្រជាពលរដ្ឋ នគរបាល​ទាំង​១២​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ត្រូវតែ​ចុះទៅ​ធ្វើ​ប័ណ្ណគ្រួសារ (​សៀវភៅ​លឿង​) និង​សៀវភៅ​គ្រួសារ ជូន​ប្រជាពលរដ្ឋ ដល់ផ្ទះ​តែម្ដង​ទូទាំង រាជធានី​ភ្នំពេញ ចាប់ពីពេលនេះ​តទៅ​។​
 
 កន្លងមក​មានការ​ត្អូញត្អែរ​ពី​ការយក​តំលៃលើស​កំណត់​របស់​ន​គរ​បាល រដ្ឋបាល ទាក់ទង​នឹង​ការធ្វើ​សៀវភៅ​គ្រួសារ​នេះ ខណៈ​កិច្ចការងារ​ធ្វើ​សៀវភៅ​គ្រួសារ​សម្រាប់​ប្រជាពលរដ្ឋ គឺជា​ភារកិច្ច​របស់​មន្ត្រី​ជំនាញ ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។  តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​មន្ត្រី​ជំនាញ​ធ្វើ​សៀវភៅ គ្រួសារ ដោយ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​អ្វី​ឡើយ​៕

ចំនួនអ្នកទស្សនា

    19629797

  • ថ្ងៃនេះ1141
  • ម្សិលមិញ2891
  • សប្តាហ៍នេះ19991
  • ខែនេះ66091
  • ឆ្នាំនេះ402351
  • សរុប19629797