សិស្ស​៧​នាក់ បោះបង់​ការសិក្សា​ព្រោះ​ផ្ទះ​នៅ​ឆ្ងាយ ត្រឡប់​ចូលរៀន​វិញ​ហើយ ក្រោយ​ទទួលបាន​កង់​ពី ស្នងការ​ខេត្ត​ព្រះសីហនុ

02-February-2016 | ដោយ មែន កំសត់

​ព្រះសីហនុ​៖ សិស្ស​៧​នាក់​ដែល​រៀន​នៅ​វិទ្យាល័យ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បាន​បោះបង់​ការសិក្សា​ចោល ព្រោះតែ​គ្មាន​មធ្យោបាយ​ជិះ​ទៅ​សាលា ខណៈ​ផ្ទះ​នៅ​ឆ្ងាយ​ពេក​នោះ បាន​វិល​ចូលរៀន​វិញ​ហើយ ក្រោយពី​ពួកគេ​បានទទួល​ការឧបត្ថម្ភ​កង់ ម្នា​ក់មួយៗ ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ប្រកាស​ផ្តល់ជូន​នាពេល​កន្លង​ទៅនោះ​។​

​នៅលើ Facebok Page «​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ» នៅ​រសៀល​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ «​ក្នុងនាម​ខ្ញុំ​ស្នងការ​នគរបាល​ខេត្ត មាន​សេចក្ដី​រំភើបចិត្ត​ខ្លាំងណាស់​នូវពេល​ឮដំណឹង​ថា សិស្ស​អនុវិទ្យាល័យ​តា​នៃ ដែល​បោះបង់​ការសិក្សា​ចោល​មួយ​រយះ​ដោយ​ខ្វះខាត​មធ្យោបាយ ផ្ទះ​ឆ្ងាយ​មិន​អាចមក​រៀន​បាន​ចំនួន​(៧​នាក់​) បាន​ចូលរៀន​ឡើងវិញ​ចាប់ពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ វិញ​ហើយ​សប្បាយចិត្ត​ណាស់​គំរោងការ​ទី​១​របស់ខ្ញុំ​បានសំរេច​ហើយ​»​។​

​គួររំលឹកថា នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​កន្លងទៅ​ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ និង​គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ សម្រាប់​កូនសិស្ស​សាលា​តូចៗ ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​នោះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បានប្រកាស​ពី​គម្រោង​ផ្តល់ជំនួយ​ក្នុងការ​ដោះស្រាយ​ផ្តល់ប្រាក់ រក​ជួល​រថយន្តឈ្នួល ដើម្បី​ជួយ​ដឹកជញ្ជូន​សិស្ស​ទាំងនេះ​ទៅ​រៀនសូត្រ​ជា​រៀងរាល់ថ្ងៃ​។ ការប្រកាស​ពី​គម្រោង​ផ្តល់ជំនួយ​មួយ​នេះ ដល់​សិស្សសាលា​តូចៗ របស់លោក​ឧ​ត្មសេនីយ៍ស្នងការបានធ្វើឡើងក្នុងឱកាសដែលលោកនិងសហការីចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលា​អនុវិទ្យាល័យ​ដូងប្រេង​តា ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃនប់​។​

​នៅពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ថ្លែងថា កន្លងមក​សិស្សានុសិស្ស ដែលមាន​ផ្ទះ​ឆ្ងាយ​ពី​សាលារៀន​ដូចជា នៅ​ម្តុំ​ភូមិ​អន្លង់​ក្រពើ ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃនប់​ជាដើម ដោយ​នាំគ្នា​ស្ទាក់​សុំ​រថយន្ត​ដឹកទំនិញ​ធំៗ ជិះ​ទៅវិញទៅមក ទាំង​ពេល​មក​សាលារៀន និង​ពេលចេញ​ទៅផ្ទះ ហើយ​ពេលខ្លះ​ខកខាន​ម៉ោង​រៀនសូត្រ​ផងដែរ ហេតុ​ដូច្នេះហើយ​លោក​បានប្រកាស​ជួល​រថយន្ត​ដឹក​ពួកគេ​តែម្តង គោលបំណង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក​ចរាចរណ៍ និង​ការចំណាយ​ផ្សេងៗ​៕

ចំនួនអ្នកទស្សនា

    19630017

  • ថ្ងៃនេះ1361
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20211
  • ខែនេះ66311
  • ឆ្នាំនេះ402571
  • សរុប19630017