ការបោះបង់​ការសិក្សា ជាហេតុ​នាំ​ឲ្យ​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ ពង្រឹង​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​ដើម្បី​ប្រយុទ្ធប្រឆាំង​អន​ក្ខ​រ​ភាព​

03-February-2016 | ដោយ ពល រាជសី

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ​ឆ្នាំ​២០១៦ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​វាយតម្លៃ​ការងារ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ឆ្នាំ​សិក្សា​២០១៤-២០១៥​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៥-២០១៦ មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ បាន​ពង្រឹងពង្រីក​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​ដើម្បី​ប្រយុទ្ធ​នឹង​អន​ក្ខ​រ​ភាព ដែល​កើតចេញពី​ការបោះបង់​ការសិក្សា ក៏ដូចជា​កុមារ​ជួប​ការលំបាក​នៅក្រៅ​សាលារៀន ដែល​គ្មាន​លទ្ធភាព​ចូលរៀន ឲ្យ​ពួកគេ​បាន​ចូលរៀន​ថ្នាក់​អនក្ខរកម្ម​និង​បំពេញវិជ្ជា​តាម​មូលដ្ឋាន​ភូមិ​សង្កាត់ និង​បាន​បង្កលក្ខណៈ​រក​ប្រភព​ចំណូល​ធនធាន​លើកទឹកចិត្ត​ឲ្យ​គេ​បាន​បន្ត​ការសិក្សា​។​

​លោក ប៊ុន សេរី អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​វិស័យ​អប់រំ​កំពុង​ស្ថិតនៅ​ដំណាក់កាល​នៃ​ការកែទម្រង់ និង​អភិវឌ្ឍ​លើ​គ្រប់ផ្នែក លើកកម្ពស់​គុណភាព​ប្រសិទ្ធភាព​និង​ភាពឆ្លើយតប​នៃ​ការអប់រំ​ចាប់តាំងពី​ម​ត្តេ​យ្យ​សិក្សា រហូតដល់​មធ្យមសិក្សា គឺ​ដើម្បី​លើកស្ទួយ​សមត្ថភាព​ចំណេះដឹង​របស់​សិស្ស គំនិត​ច្នៃប្រឌិត វិន័យ សីលធម៌ សេចក្តីថ្លៃថ្នូរ និង​មាន​ស្មារតី​ទទួលខុសត្រូវ ប្រកបដោយ​មនសិកា​ជាតិ សម្រាប់​ឆ្លើយតប​ទៅនឹង តម្រូវការ​ចាំបាច់​ទីផ្សារការងារ និង​ស្ថានភាព​អន្តរជាតិ ដែលជា​ប្រភពធនធាន​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​នៃ​យើង​។​

​ជាមួយនេះដែរ គ្រប់​រាជធានី ខេត្ត ជាពិសេស​រាជធានី​ភ្នំពេញ រួមជាមួយ​ដៃគូរ​អភិវឌ្ឍ​ជាតិ អន្តរជាតិ បាននិងកំពុង​ជំរុញ​យ៉ាងសកម្ម​ក្នុងការ​ពង្រឹង និង​ពង្រីក​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ ដើម្បី​ប្រយុទ្ធ និង​អន​ក្ខ​រ​ភាព ដែល​កើតចេញពី​ការបោះបង់ ការសិក្សា​របស់​សិស្ស ក៏ដូចជា​កុមារ​ដែល​នៅក្រៅ​សាលារៀន ពិសេស​ការប្រមូល​កូន​ប្រជាជន​ដែល​រស់​នី​សហគម​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​ចូលរៀន​សាលា​រដ្ឋ ឲ្យ​គេ​បាន​ចូលរៀន​ថ្នាក់​អក្ខរកម្ម​និង​បំពេញវិជ្ជា​តាម​មូលដ្ឋាន​ភូមិ សង្កាត់​។ ក្នុងនោះ​មន្ទីរអប់រំ​យុវជន​និង​កីឡា ក៏បាន​បង្កលក្ខណៈ​បញ្ជូន​គេ​ឲ្យ​ចូលរៀន​នៅតាម​សាលារៀន​សាធារណៈ​ដែល​ស្ថិតនៅ​ជិត​ផ្ទះ ទៅតាម​អាយុ តាម​កម្រិត​ថ្នាក់​បាន​មួយចំនួន និង​បាន​បង្កើត​ថ្នាក់​កុមារ​ពិការភ្នែក គ ថ្លង់ សតិ​បញ្ហា​ខ្សោយ ថ្នាក់​ព​ន្លឿ​ន តាម​សាលាបឋមសិក្សា​មួយចំនួន ដោយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ សម្រាប់​កុមារ​ទាំងអស់​ថែមទៀត​។​

​លោក​ថា រយៈពេល​២​ឆ្នាំ គឺជា​ឱកាសល្អ​សម្រាប់​ឲ្យ​អង្គសន្និបាត​ធ្វើការ​បូកសរុប​វាយតម្លៃ​រួមគ្នា​ពី​ការងារ​អប់រំ​យុវជន​និង​កីឡា ក្នុង​ឆ្នាំ​សិក្សា​កន្លងមក ហើយ​យើង​នឹង​សម្រេចបាន​រួមគ្នា​ដោះស្រាយ បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ដើម្បី​ដាក់ចេញ​នូវ​វិធានការ និង​ទិសដៅ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ឲ្យ​កាន់​ត​ល្អប្រសើរ​សមស្រប​ទៅនឹង​សំណូមពរ​ថ្មីៗ ពី​តម្រូវការ​រៀនសូត្រ​លើ​គ្រប់ផ្នែក​របស់​កូនចៅ ប្រជាពលរដ្ឋ​យើង​ក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​ប្រទេស​យើង​កំពុង​ឈានទៅរក​សកល​ភា​វូ​នីយកម្ម​ទៅក្នុង​ពិភពលោក ក៏ដូចជា​អាស៊ាន​ផងដែរ​។​

​លោក​បន្តថា "​ការរីកចម្រើន​វិស័យ​អប់រំ​របស់​យើង​នេះ ជា​កិត្តិយស និង​មោទនភាព​របស់​យើងទាំងអស់គ្នា ហើយ​វា​ក៏​ជា​លើកទឹកចិត្ត​និង​ជំរុញ​ឲ្យ​យើង​បន្ត​ការទទួលខុសត្រូវ ការខិតខំ​ប្រឹងប្រែង​បន្តការងារ​របស់​យើង​តទៅទៀត​។ ដូច្នេះ យើង​មាន​ភារកិច្ច​ត្រូវបំពេញ តាម​ប្រធានបទ​នីមួយៗ​របស់​សន្និបាត​ព្រោះថា ការងារ​អប់រំ គឺជា​ការងារ​ប្រចាំជីវិត ជាការ​ត្រូវធ្វើ​មិនចេះចប់​ពេញ​មួយជីវិត ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ទិសដៅ​រួមចំណែក​កសាង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​និង​ភាពឆ្លើយតប​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​"​។​

​ក្នុងឱកាស​នោះដែរ លោកស្រី ហួត យ៉ា​រី ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ដោយសារតែ​វិស័យ​អប់រំ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការកែទម្រង់​និង​អភិវឌ្ឍ​លើ​គ្រប់ផ្នែក យើងទាំងអស់គ្នា​កំពុង​រួមចំណែក​អប់រំ​យុវជន ជំនាន់​ក្រោយ ឲ្យ​មាន​អនាគត​ដ៏​រុងរឿង​សម្រាប់​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​សហគម​ន​អាស៊ាន​និង​ស្ថានភាព​អន្ត​ជាត​ដែលជា​ប្រភពធនធាន​បញ្ញា​មិនអាច​ខ្វះ​បាន​។​

​ផ្តើមចេញពី​សមិទ្ធផល​អប់រំ​ដែល​បានសម្រេច​ក្នុង​ឆ្នាំ​សិក្សា​កន្លងមក សន្និបាត​អប់រំ​ថ្ងៃនេះ ត្រូវបាន​វាយតម្លៃ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពិតប្រាកដ នូវ​ចំណុចខ្លាំង​ទាំងឡាយ ដែល​ត្រូវ​ជំរុញ​ថែមទៀត និង​ចំណុច​ខ្វះខាត​ដែល​ត្រូវ​កែលម្អ និង​ដោះស្រាយ​ឲ្យ​បាន​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ (ESP2014-2018) ក៏ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ជាពិសេស​ស្របទៅតាម​កម្មវិធី​កំណែ និង​ត្រូវ​ចេះ​ធ្វើការ​ប្រៀបធៀប​នូវ​សមិទ្ធផល​អប់រំ​ដែល​អង្គភាព​របស់ខ្លួន សម្រេច​ក្នុងឆ្នាំនេះ ធៀប​នង​ជាមួយ​ឆ្នាំ​សិក្សា​កន្លងមក​និង​ធ្វើការ​ប្រៀបធៀប​រវាង​អង្គភាព​របស់ខ្លួន​ជាមួយនឹង​អង្គភាព​ដទៃ​ស្របតាម​ទិស​ស្លោ​កថា មាន​កំណែទម្រង់​មានការ​អភិវឌ្ឍន៍ គ្មាន​កំណែទម្រង់​គ្មាន​ការរីកចម្រើន​។​

​សូមបញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ ៖
​សាលា​ចំណេះ​ទូទៅ​សាធារណៈ​មាន​២៥៤ សាលា គ្រូ​១១.២៩៦​នាក់ ស្រី​៦.២៧៨​នាក់ សិស្ស​២៣១.៧៣៩​នាក់ ស្រី​១១២.៥៧៦​នាក់​។
​សលាម​ត្តេ​យ្យ​ឯកជន ១៦៨​សាលា សិស្ស​១៥.៩១៨​នាក់​។ សាលា​ចំណេះ​ទូទៅ​និង​ភាសាបរទេស​ឯកជន​ប​ឋ​មសិ​ក្សា​២២១​សាលា សិស្ស​៥៩.៨០០​នាក់​។
​សាលា​ចំណេះ​ទូទៅ​និង​ភាសាបរទេស​ឯកជន​មធ្យម​១០២​សាលា សិស្ស​២៩.២៤៩​នាក់​។
​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ​សាធារណៈ​និង​ដៃគូរ​អភិវឌ្ឍន៍​១៤​មជ្ឈមណ្ឌល សិស្ស​៧៣៧​នាក់ និង​សាលា​អប់រំ​វិជ្ជាជីវៈ​២៤​សាលា​សិស្ស​៥.២៤៥​នាក់​៕

ចំនួនអ្នកទស្សនា

    19630717

  • ថ្ងៃនេះ2061
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20911
  • ខែនេះ67011
  • ឆ្នាំនេះ403271
  • សរុប19630717