ភ្នំពេញ៖ នៅថ្ងៃទី ៣ កុម្ភៈឆ្នាំ ២០១៦ វេលាម៉ោង ៨និង៣០ព្រឹក នៅសាលាសង្កាត់អូឡាំពិក បានរៀបចំវេទិកាសាធារណៈ ភូមិ សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាព លោក ពា ហន ចៅសង្កាត់អូឡាំពិក។
កិច្ចប្រជុំក៏មានការចូលរួមពី លោកសមាជិកក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាលសង្កាត់ មេភូមិ ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
បន្ទាប់ពីស្ដាប់របាយការណ៍របស់ប៉ុស្តិ៍នគរបាលសង្កាត់ស្ដីពីការប្រតិបត្តិការណ៍លើការបង្ក្រាបបទល្មើសដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងបញ្ហាប្រឈមនានានិងសំណូមពរដែលយើងត្រូវរួមគ្នាបន្តអនុវត្តន៍រួចមក នាឱកាសនោះដែរលោកពា ហនចៅសង្កាត់អូឡាំពិក បានមានមតិបន្ថែមនិងស្នើសុំឲ្យសមត្ថកិច្ចបន្តការសហការគ្នាបន្ថែមទៀត រួមទាំងបងប្អូនប្រជាពលរដ្ឋត្រូវជួយផ្ដល់ព័ត៌មាន ជៀសវាងមានករណីកើតឡើងយើងមិនបានទប់ស្កាត់បានទាន់ពេល ហើយបងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទដែលបានផ្សព្វផ្សាយមកកាន់មេភូមិ សង្កាត់និងប៉ុស្តិ៍ ហើយវេទិកានេះមិនមែនរៀបចំតែម្ដងទេក្នុង១ឆ្នាំគឺថ្នាក់សង្កាត់ត្រូវរៀបជុំឲ្យបាន៣ដងយ៉ាងហោចណាស់។
ដូចនេះសូមបងប្អូនមេត្តាទទួលជ្រាបហើយបើមានបញ្ហាប្រឈមត្រូវហ៊ានលើកឡើងដើម្បីយើងធ្វើការកែតម្រូវនូវចំណុចអសកម្មទាំងឡាយនោះដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅមូលដ្ឋាន លោកចៅសង្កាត់ក៏បានថ្លែងអំណរគុណចំពោះបងប្អូនសមាជិកសមាជិកាដែលបានចូលរួមក្នុវវេទិកាថ្ងៃនេះប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕