ភ្នំពេញ៖នៅថ្ងៃទៅ០៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៨និង៣០នាទី ព្រឹក សាលាសង្កាត់មនោរម្យ បានរៀបចំប្រជុំប្រចាំខែកុម្ភៈ របស់គណៈកម្មាធិការកិច្ចការនារី និងកុមារ ក្រោមអធិបតីភាព លោក ចិក សារឿន ចៅសង្កាត់ និងជាប្រធានអង្គប្រជុំ ។
កិច្ចប្រជុំនេះមានការចូលរួមពី -លោកស្រី យឹម ថាវី ប្រធានកិច្ចការនារី និងកុមារខណ្ឌ-លោក លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់-តំណាងមណ្ឌលសុខភាព នាយកសាលាបឋមសិក្សា នាយប៉ុស្តិ៍សង្កាត់លោកស្រី មេភូមិ គ្រប់ភូមិ សរុបចំនួនប្រមាណ ៣៣នាក់ ស្រី ១៩នាក់ ។
អង្គប្រជុំបានដំណើរការតាមរបៀបវារៈដូចមានកំណត់ ១-ពិនិត្យលើរបាយការណ៏ ប្រជុំខែមុន/ ២-ពិនិត្យ និងពិភាក្សាអំពីផ្នែកសុខភាព (សុខាភិបាល)/៣-របាយការណ៏ និងពិភាក្សាអំពីផ្នែកអប់រំ (នាយិការង)/៤-របាយការណ៏ និងពិភាក្សាអំពីការចុះសំបុត្រកំណើត (ស្មៀន)/៥-រាយការណ៏ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ/៦-រាយការណ៏ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់-ករណីចោរកម្ម គ្រោះថ្នាក់ចរាចរ ណ៍សកម្មភាពក្រុមក្មេងទំនើង ល្បែងស៊ីសង អំពើហឹង្សា ការឆបោក។
ក្រោយពីបានស្ដាប់របាយការណ៍របស់លោកស្រីសមាជិកគណៈកម្មាធិការកិច្ចការនារី និងកុមារសង្កាត់មនោរម្យលើការងារអនុវត្តន៍កន្លងមក នាឱកាសនោះលោកចិក សារឿន ចៅសង្កាត់បានមានមតិនិងបានកោតសរសើរចំពោះគណៈកម្មាធិការកិច្ចការនារី និងកុមារដែលបានខិតខំយកចិត្តទុកដាក់គ្រប់គ្រងការងារតាមការចាត់តាំង លើសពីនោះទៅទៀតលោកចៅសង្កាត់ក្នុងនាមប្រធានគណៈកម្មាធិការក៏បាន ស្នើសុំដល់សមាជិកសមាជិការបស់គណៈកម្មាធិការត្រូវបង្កើនការយកចិត្តទុកដាក់និងបន្ថែមសហការលើការគាំពារមាតាទារកជាចំបង គឺត្រូវធ្វើការណែនាំឲ្យគាត់នៅពេលមានផ្ទៃពោះមកពិនិត្យឲ្យបានទៀងទាត់ និងចំពោះស្ត្រីដែលមានអាយុពី១៥ដល់៤៥ឆ្នាំមកទទួលវ៉ាក់សាំងតេតាណុសឬទទួលពិគ្រោះសេវាផ្សេងៗដែលមានគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាពរងចាំទទួលពិគ្រោះ២៥ម៉ោង លោកក៏បានសំណូមពរដល់លោកមេភូមិសហការផ្សព្វផ្សាយនៅពេលដែលមានប្រជាពលរដ្ឋសំរាលកូនរួចគឺសូមឲ្យសាច់ញាតិ បងប្អូនយកមកចុះអត្រានុកូលដ្ឋានសំបុត្រកំណើតមិនឲ្យលើសពី៣០ថ្ងៃនិងមិនមានការបង់កម្រៃសេវាអ្វីឡើយ៕