កំពង់ចាម៖នៅថ្ងៃទៅ០៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៧និង៣០នាទី ព្រឹក សាលាស្រុកកោះសូទិន បានរៀបចំសមញ្ញលើកទី២១អណត្តិទី២ប្រចាំខែកុម្ភៈ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ហេង ហ៊ុន ប្រធាន ក្រុមប្រឹក្សាស្រុក ។
កិច្ចប្រជុំនេះមានការចូលរួមពី តំណាងអភិបាលស្រុក-លោកស្រី ប្រធានការិយាល័យ សាលាស្រុក-លោក លោកស្រី លោកមេឃុំទាំង៨ ។
អង្គប្រជុំបានដំណើរការតាមរបៀបវារៈដូចមានកំណត់ ១-ពិនិត្យលើរបាយការណ៏ ប្រជុំខែមុន/ ២-ពិនិត្យពិភាក្សាសេចក្ដីព្រាងនិងផែនការសកម្មភាពក្នុងខែមករានិងលើកទិសដៅបន្តនាខែបន្ទាប់រួមនិងបញ្ហផ្សេងៗមួយចំនួនទៀត។
ក្រោយពីបានស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាស្រុក លើការងារអនុវត្តន៍កន្លងមក នាឱកាសនោះលោក ហេងហ៊ុន ប្រធាន ក្រុមប្រឹក្សាស្រុក បានមានមតិនិងបានកោតសរសើរចំពោះរដ្ឋបាលសាលាស្រុក ដែលបានខិតខំយកចិត្តទុកដាក់គ្រប់គ្រងការងារតាមការចាត់តាំង លើសពីនោះទៅទៀត ក្នុងនាមប្រធាន ក្រុមប្រឹក្សាស្រុក ស្នើសុំដល់សមាជិកសមាជិកា ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ការបំរើសេវាសាធារណៈ អត្រានុកូលដ្ឋាន ជាចំបង ហើយត្រូវអនុវត្តន៍តាមច្បាប់នៃការប្រមូលកម្រៃសេវា ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋ សំដៅចូលរួមចំណែកការអភិវឌ្ឍតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ហើយគ្រប់អង្គភាពត្រូវរួមគ្នានិងដោះស្រាយនូវរាល់បញ្ហាប្រឈមដែលមានឲ្យបាននិងទាន់ពេលវេលា ហើយត្រូវមានផែនការសកម្មភាពការងារឲ្យបានច្បាស់ លោកប្រធានក៏បានស្នើដល់លោកមេឃុំរាល់កិច្ចប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែសូមមេត្តាអញ្ចើញឬរាយការណ៍មកសាលាស្រុកឲ្យបានដឹងដើម្បីរដ្ឋបាលស្រុកចាត់ចែងហើយប្រធានក្រុមប្រឹក្សាស្រុកនឹងចាត់តាំងតំណាងចូលរួមតាមដាននិងស្ដាប់កិច្ចប្រជុំនោះផង។
បន្ទាប់មកលោកប្រធានក្រុមប្រឹក្សាបានថ្លែងអំណរគុណចំពោះលោកលោកស្រីដែលចំណាយពេលចូលរួមប្រជុំប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕