តាកែវ៖ នៅរសៀលថ្ងៃទី ០២ ខែ កុម្ភះ ឆ្នាំ ២០១៦ នៅរដ្ឋបាល ស្រុកបូរីជលសារ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ប្រឆាំងអំពើពុករលួយ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ពីធីនេះ ដែរមាន អញ្ជើញចូលរួមពី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យនិងមន្ត្រីជុំវិញស្រុក ប្រធានការិយាល័យអង្គភាពចំណុះសាលាស្រុក អង្គភាពបោះទីតាំងនៅតាមព្រំដែន លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ នាយប៉ុស្តិ៍រដ្ឋបាល ប្រធានមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព លោកនាយសាលាកគ្រប់កម្រិតសិក្សា សរុបចំនួន ១៤២ នាក់ ។
បន្ទាប់ពីតំណាង លោកអភិបាលស្រុកបូរីជលសារ បានធ្វើរបាយការណ៍ស្ដីពីស្ថានភាពទីតាំងភូមិសាស្ត្ររបស់ស្រុកជំរាបជូនគណៈអធិបតីរួចមក នាឱកាសនោះដែរឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានមតិនិងកោតសរសើរដល់គណៈអភិបាលស្រុកដែលបានយកចិត្តទុកដាក់និងមិនមានបាតុភាពអ្វីគួរឲ្យកត់សំគាល់លោកក៏បានស្នើដល់បណ្ដាស្ថាប័នអង្គភាពត្រូវគោរពគោលការណ៍ណែនាំនានានៃច្បាប់អំពើពុករលួយដូចជាការប្រមូលកម្រៃសេវាលើសច្បាប់របស់រដ្ឋ ការទារលុយក្រៅសេវាលើការរត់ការសេវាផ្សេងៗសូមកុំឲ្យមានគឺយើងរួមគ្នា តាមប្រធានបទបាតដៃស្នាតស្អំ គ្មានអំពើពុករលួយ ឯកឧត្តមក៏បានបញ្ជាក់ថា នាពេលខាងមុខនេះរាជរដ្ឋាភិបាលក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយនឹងបង្កើនការតាមដានត្រួតពិនិត្យលើការប្រើប្រាស់ថវិកាគម្រោងនៅថ្នាក់ក្រោមជាតិ (គជអប)មូលនិធិស្រុកឃុំ ដោយមានការរិះគន់ពីមជ្ឈដានមួយចំនួនពិសេសនៅសង្កាត់ដែលជាទីប្រជុំជន និងការត្រួតពិនិត្យលើសមត្ថកិច្ចមន្ត្រីផ្សេងៗមួយចំនួន និងបន្ថែមច្បាប់ឲ្យប្រកាសទ្រព្យសម្បត្តិចាប់ពីថ្នាក់លេខាធិការរដ្ឋបាលឡើងទៅ ដូចនេះជៀសវាងសូមលោកលោកស្រីមេត្តាគោរពដើម្បីសង្គមស្អាតស្អំមិនមានពុករលួយគឺយើងត្រូវអនុវត្តន៍ពីខ្លូនយើងមុននិងផ្សព្វផ្សាយដល់អង្គភាពក្រោមឱវាទ ឲ្យបានដឹង ហើយអ្នកប្រព្រឹត្តនិងមានទោសទណ្ឌរហូតដល់ជាប់ពន្ធនាគារទៀតផង ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោកលោកស្រីដែលបានចូលរួមប្រកបដោយការយកចិត្តទុកដាក់និងក្នុងនាកអ្នកដឹកនាំ នៅមូលដ្ឋាន៕