ស្រុក​ស៊ីធរ​កណ្ដាល​មានភ័ព្វ​សំណាង ដោយសារ​មាន​អភិបាលស្រុក​ប្រកបដោយ​គុណធម៌​និង​អភិបាលកិច្ច​ល្អ​

04-February-2016 | ដោយ មែន កំសត់

​ព្រៃវែង​៖ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ​បានសម្រេច​តែងតាំង​លោក  ម៉ន​នី បណ្ឌិត ជា​អភិបាលស្រុក​ស៊ីធរ​កណ្ដាល ពិតជា​មិន​ខុស​ឡើយ ពោល​គិត​ចាប់ពី​ពេល​ប្រកាស​ចូលកាន់​តំណែង​កាលពី​(​ថ្ងៃទី​០២​ខែវិច្ឆិកា​ឆ្នាំ​២០១៥)​មកទល់ពេលនេះ​បានតែ​៣​ខែ​និង​២​ថ្ងៃ​ប៉ុណ្ណោះ ឃើញថា ថ្នាក់ដឹកនាំ​ស្រុក​រូបនេះ​បាន​ខិតខំ​លះបង់​ចិត្ត​កាយ​មិន​គិតពី​ការនឿយហត់​ឡើយ គឺ​លោក​ធ្វើការ​អភិវឌ្ឍ​គ្រប់​រូបភាព ខុសពី​ថ្នាក់ដឹកនាំ​ស្រុក​មុនៗ​ដែល​សូម្បីតែ​ឈ្មោះ​អ្នកស្រុក​មិនបាន​ស្គាល់​ផង​។​

ជុំវិញ​សកម្មភាព​នេះ​បើ​យោងតាម​មន្ត្រី​សាលាស្រុក​ស៊ីធរ​កណ្ដាល បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក​ម៉ន​នី បណ្ឌិត មកកាន់​តំណែង​ជា​អភិបាលស្រុក មក​ឃើញថា ស្ថានភាព​ស្រុក​មានការ​វិវត្តន៍​ប្រែ​មុខមាត់ សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ប្រសើរ​មានការ​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ ស្ទើរតែ​គ្រប់​មូលដ្ឋាន ហើយ​លោក​ដោះស្រាយ​នូវ​សំណូមពរ​ជូន​ប្រជាពលរដ្ឋ លើ​វិស័យ​សំខាន់ៗ ដូចជា​សេដ្ឋកិច្ច ធារាសាស្ត្រ នយោបាយ​ទឹក កសិកម្ម អនាម័យ ការងារ​សង្គម​សប្បុរសធម៌ ការសាកសួរ​ចុះ​ដល់​មូលដ្ឋាន​ផ្ទាល់​និង​បានរៀបចំ​ការិយាល័យ​ធ្វើការ​សាលាស្រុក​បានល្អ មាន​វិន័យ មាន​ផែនការ​ច្បាស់លាស់​សមស្រប ហើយ​លោក​ចុះ​ពិនិត្យ​កន្លែងធ្វើការ​ផ្ទាល់​ដូចជា ៖​សាលាឃុំ ប៉ុស្តិ៍នគរបាល ណែនាំ​មន្ត្រី​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​មាន​ទំនាក់ទំនង​សាមគ្គីភាព​ផ្ទៃក្នុង យកគំនិត​ប្រជាពលរដ្ឋ ហើយ​រាល់​ចំណុច​អសកម្ម​ទាំងឡាយ​ធ្វើការ​កែតម្រូវ​។​

​មន្ត្រី​រូប​នោះបាន​បន្តទៀតថា លោក​តែងតែមាន​ការយកចិត្ត​ទុកដាក់​ពី​ប្រជាពលរដ្ឋ គឺមាន​ផែនការ​ចុះ​មូលដ្ឋាន​ក្នុង​រាល់​សប្ដាហ៍​ដោយ​ខានមិនបាន​ឡើយ សកម្មភាព​ទាំងនេះ​គឺជា​សកម្មភាព​សម​ញ្ញ​ជន​មិន​រើសអើង អត់ធ្មត់​ការងារ​មិន​ប្រកាន់ខ្លួន​មានគំនិត​សុភ​វិនិច្ឆ័យ អភិបាលកិច្ច​ល្អ​ស័ក្ដិ​សមជា​អភិបាល​ដ៏​វ័យក្មេង​និង​មាន​ការគោរព​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុងស្រុក​និង​ស្ថាប័ន​ថ្នាក់ជាតិ​។​

 លោក​មន្ត្រី​សាលាស្រុក​រូបនេះ​បានបញ្ជាក់​ទៀត​ដែរ​ថា ផែនការ​របស់លោក​អភិបាលស្រុក​វ័យក្មេង​សំរាប់​កិច្ចការ​អភិវឌ្ឍ​សង្គម​និង​រដ្ឋបាល​ស្រុក​នៅក្នុង​ការគ្រប់គ្រងរ​បស់​លោក​អភិបាល​គឺ លោក​ចង់បាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អប្រសើរ ធានាបាន​សន្តិសុខ​ស្បៀង ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូ​ធារ​ស្ថេរភាព​នយោបាយ​ល្អ និយាយ​ឲ្យ​រួម​គឺ​មិនមាន​កើត​អំពើ​សន្តិសុខ​នៅក្នុង​ស្រុក​ឡើយ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​សង្គមជាតិ​គ្រប់​រូបភាព តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​៕

ចំនួនអ្នកទស្សនា

    20516817

  • ថ្ងៃនេះ9331
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52481
  • ខែនេះ74361
  • ឆ្នាំនេះ74361
  • សរុប20516817