ភ្នំពេញ៖ វេលាម៉ោង ៣ រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាសង្កាត់ព្រែកលៀប មានរៀបចំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ក្រោមអធិបតីភាពលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ។
កិច្ចប្រជុំនេះសមាសភាពចូលរួមមានពី លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ លោកនាយ-នាយរង ប៉ុស្តិ៍ នគរបាល មណ្ឌលសុខភាព ស្មៀនសង្កាត់ លោក លោកស្រីជាមេភូមិ អនុប្រធានភូមិ ប្រជាការពារ មន្ត្រីសង្កាត់ និងប្រធានផ្សារ សរុបអ្នកចូលរួមចំនួន ២៣នាក់។
អង្គប្រជុំដំណើរការតាមរៀបបៀបវារៈនៃកិច្ច មានដូចជា៖១.ផែនការការពារសន្តិសុខ ណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម/-២.ការងារធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ (ក២) ថ្មី/៣.ការងារចេញសំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើតជូនប្រជាពលរដ្ឋ។
នាឱកាសនោះ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀបនិងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់មានមានមតិសំណេះសំណាលនិងបើកកម្មវិធីប្រជុំប្រកបដោយក្ដីរីករាយ លោកក៏បានបញ្ជាក់ផងដែរថា ដោយអនុវត្តន៍តាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពក្នុងនាមគណៈបញ្ជាការឯកភាពយើងត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ ការបង្ក្រាបបទល្មើសល្បែងស៊ីសង ការងារចរាចរណ៍និងការចុះប្រតិបត្តិការឆែកឆេរគ្រៀងស្រវឹង អាវុធជាតិផ្ទុះ សារធាតុញៀនគ្រប់ប្រភេទ ដោយមានលោកចៅសង្កាត់រងទី២ជាសេនាក្នុងនាមគណៈបញ្ជាការឯកភាពសង្កាត់សហការជាមួយហើយចូលរួមផ្សព្វផ្សាយយធ្វើ សៀវភៅស្នាក់នៅក២ ពណ៌លឿងដើម្បីងាយស្រួលក្ដាប់ស្ថិតិបានល្អប្រសើរ លើសពីនោះកាងារចំបងគឺ អត្រានុកូលដ្ឋានលោកមេភូមិត្រូវបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលបានសម្រាលកូនរួចមិនលើសពី១ខែ ត្រូវមកសុំចុះសំបុត្រកំណើត ព្រោះថាឯកសារនេះមានសុពលភាពដែលប្រើប្រាស់ផ្លូវការសំខាន់នៅពេលកុមារចូលរៀន ពេលមានអាហារកិច្ចឧបត្ថម្ភពីអង្គការ ពេលទារកធំពេញវ័យប្រើប្រាស់ពេលធ្វើការ ក្នុងក្រៅប្រទេស មនុស្សគ្រប់រូបត្រូវតែមានជាចាំបាច់ ហើយការចុះសំបុត្រកំណើតទារកដែលក្រោមរយៈពេល១ខែមិនមានបង់កម្រៃសេវាអ្វីឡើយ ។
នៅទីបញ្ចប់លោកចៅសង្កាត់បានថ្លែងនូវអំណរគុណដល់លោកលោកស្រីដែលបានចំណាយពេលចូលរួមក្នុងកិច្ចប្រជុំប្រកបដោយក្ដីរីករាយនិងកក់ក្ដៅបំផុត៕