ព្រៃវែង៖ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តព្រៃវែងបាន រៀបចំ ពិធី ប្រកាសតែងតាំង អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង ។
ពិធីនេះដែរមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោកអធិការ លោកមេបញ្ជាការអាវុធហត្ថក្រុង លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជុំវិញ ក្រុង លោកប្រធានក្រុមប្រឹក្សាសង្កាត់ និង នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
ពិធី ប្រកាសតែងតាំងនេះប្រារព្ធក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត ព្រៃវែង។
ក្រោយពីបានស្ដាប់របាយការណ៍ស្ដីពីការអនុវត្តន៍ការងាររដ្ឋបាលដែនដីរបស់លោកអភិបាលក្រុងចាស់ដែលបានជូនរួចមក នាឱកាសនោះលោកនាយករដ្ឋបាលសាលាខេត្តព្រៃវែងបានឡើងអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល អនុក្រឹត្យលេខ១០០ អនក្រ.តត ចុះថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៦ស្តីពីការតែងតាំងមន្ត្រីរាជការក្នុងនោះសម្រេចតែងតាំង លោក លាត ភិរុណជាអភិបាល នៃគណៈអភិបាលក្រុងព្រៃវែងចាប់ពីពេលប្រកាសនេះតទៅ។បន្ទាប់មកមានពិធីប្រគល់អនុក្រឹត្យស្ដីពីការតែងតាំងនិងការប្រគល់ត្រារដ្ឋបាលក្រុងជូនលោកអភិបាលក្រុងដែលទើបចូលកាន់តំណែងថ្មី លើសពីនេះទៅទៀត លាត ភិរុណក៏បានឡើងធ្វើការប្ដេជ្ញាចិត្ត និងបានលើកឡើងថា លោកមានក្ដីសប្បាយរីករាយដែលថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលតែងតាំងលោកជាអភិបាលក្រុងហើយលោកនឹងខិតខំអនុវត្តន៍ការងារតាមការចាត់តាំងរបស់ ថ្នាក់ជាតិ ក្រសួង ខេត្ត បំរើសេវាសាធារណៈធានាបាននិរន្តរភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យបានល្ងប្រសើរ ដោះស្រាយនូវរាល់សំណូមពរប្រជាពលរដ្ឋ អង្គភាពមន្ត្រីក្រោមឱវាទ កំណែទម្រង់រដ្ឋបាលសាធារណៈ បង្កើនសាមគ្គីភាពផ្ទៃក្នុងរវាងក្រុមប្រឹក្សានិងគណៈអភិបាលក្រុង និងខិតខំគៀងគរការអភិវឌ្ឍមូលដ្ឋានក្រុងឲ្យបានល្អប្រសើរ។
ក្នុងឱកាសនោះដែរឯកឧត្តមជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត ព្រៃវែងបានមានមតិសំណេះសំណាលទៅកាន់សមាជិកសមាជិកាប្រកបដោយភាពកក់ក្ដៅបំផុត ហើយឯកឧត្តមក៏បានធ្វើការណែនាំ ដល់លោកលាត ភិរុណ ដែលមកចូលកាន់តំណែងថ្មីនេះត្រូវខិតខំធ្វើការបំរើប្រជាពលរដ្ឋ ស្គាល់សុខទុក្ខប្រជាពលរដ្ឋ នៅជិតប្រជាពលរដ្ឋ ត្រូវបន្តការធ្វើផែនការការងារ ដើម្បីកិច្ចអភិវឌ្ឍន៍រួមមាន ៖១-លុបបំបាត់ល្បែង ស៊ីសងគ្រប់ប្រភេទ២- រក្សាអោយបាននូវ សេចក្កីសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ/៣-ចូលរួមអភិវឌ្បន៍ ទីក្រុងព្រៃវែងអោយកាន់តែល្អប្រសើ បន្ថែមទៀត។/៤- ចូលរួមលើក កំពស់ បរិស្ថានទីក្រុងព្រៃវែងទាំងមូល ។
៥- ផ្តល់លោក លាត ភិរុណ សេវា សាធារណ:ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត។ហើយឯកឧត្តមក៏សំណូមពរដល់អាជ្ញាធរសមត្ថកិច្ចត្រូវចូលរួមសហការលើការបង្ក្រាបបទល្មើស ចូលរួមផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៩ចំណុចនិងបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយលើការងារចារចរណ៍ឲ្យបានទូលំទូលាយ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើនសម្បូររុងរឿងចីរកាល៕