ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បានធ្វើការព្រមានថាលោកមេប៉ុស្តិ៍និងអធិការនគរបាលត្រូវប្រឈមនឹងការដកតំណែងចោល
បើមិនបានបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដោយទុកឲ្យសមត្ថកិច្ចនគរបាល ថ្នាក់លើមកបង្ក្រាបបទល្មើសនេះ ជំនួសបានចំនួន២លើកនោះ។
ការព្រមានរបស់លោកស្នងការនេះធ្វើឡើងកាលព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះ នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បន្តថា ចំពោះ មេប៉ុស្តិ៍ និងអធិការនគរបាលទូទាំងរាជធានីភ្នំពេញ ត្រូវតែចុះបង្ក្រាបករណីគ្រឿងនៅក្នុងមូលដ្ឋានរបស់ខ្លួន បើពុំនោះទេគឺប្រឈមនឹងការដកតំណែង។
លោកក៏បញ្ជាក់ថាប្រសិនបើថ្នាក់អធិការណាចុះទៅបង្ក្រាបគ្រឿងញៀនក្នុងមូលដ្ឋានមេប៉ុស្តិ៍ណាមួយ
ចាប់ពី២ដងឡើងទៅគឺត្រូវតែដកមេប៉ុស្តិ៍ចេញជាស្វ័យប្រវត្តិហើយប្រសិនបើខាងស្នងការដ្ឋាន
ចុះបង្ក្រាបគ្រឿងញៀននៅក្នុងដែនដីអធិការណាមួយចាប់ពី២ដងឡើងទៅគឺអធិការរូបនោះនឹងត្រូវដកចេញពីតំណែងភ្លាម៕