កំពង់ចាម៖ នៅល្ងាចថ្ងៃទី០៥ខែមករាឆ្នាំ២០១៦ នៅមុខបរិវេណក្រុងកំពង់ចាមមានរៀបចំពិធីជួបសំណេះសំណាលជាមួយក្រុមអ្នករត់ម៉ូតូឌុប ក្រោមអធិបតីភាពឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម។
ក្នុងពិធីនោះដែរមានការចូលរួមពីលោកលោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុក ប្រធានក្រុមប្រឹក្សាក្រុងស្រុក កងកម្លាំងទាំង៣ និងអ្នករត់ម៉ូតូឌុបចំនួនប្រមាណ៣០០នាក់ផងដែរ។
នាឱកាសនោះឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបានបានមានមតិសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ និងបានស្នើសូមឲ្យបងប្អូនជាអ្នករត់ម៉ូតូឌុបចូលរួមគោរពច្បាប់ចារាចរណ៍ ជៀសវាងការគ្រោះថ្នាក់និងកាត់បន្ថយការស្លាប់នៃករណីគ្រោះថ្នាក់ចរាចរណ៍ ហើយពេលបើកបរមេត្តាគោរពអធ្យាស្រ័យគ្នា និងកុំពិសារគ្រឿងស្រវឹង នៅពេលបើកបរ ព្រោះថានៅពេលខាងមុខច្បាប់នឹងរិតបន្តឹងមិនលើកលែងចំពោះអ្នកប្រព្រឹត្តខុសរហូតដល់មានទោសទណ្ឌទៀតផង ។បន្ទាប់មកឯកឧត្តមបានធ្វើការចែកនូវមួកសុវត្ថិភាព១និងថវិកាចំនួន២០,០០០រៀល អាវយឺតម្នាក់១ដល់បងប្អូនអ្នករត់ម៉ូតូឌុប៣០០នាក់ ផងដែរ៕