ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី៦ ខែកុម្ភៈឆ្នាំ២០១៦ នេះលោក ស៊ុំ សុផល ប្រធានយុវជន សង្កាត់ព្រែកលៀប តំណាងលោកអភិបាលខណ្ឌជ្រោយចង្វារ បានយកសំភារៈថវិកា ឧបត្ថម្ភ ប្រចាំខែប្រគល់ជូនលោក ជ័យ សាម៉េត សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកលៀប ដែលកំពុងសំរាកព្យាបាលជំងឺនៅផ្ទះ ក្នុងក្រុមទី៩ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកស្រី ឈ្នាងផាន់ណារី សមាជិកក្រុមប្រឹក្សា តំណាងលោកចៅសង្កាត់មេភូមិនិងក្រុមយុវជនជាច្រើននាក់ទៀត។
នាឱកាសនោះលោកស៊ុំ សុផល ប្រធានយុវជន សង្កាត់ព្រែកលៀប តំណាងលោកអភិបាលខណ្ឌជ្រោយចង្វារបានមានមតិនិងពាំនាំសាកសួរសុខទុក្ខដល់លោកជ័យ សាម៉េត សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកលៀប ដែលកំពុងសំរាកព្យាបាលជំងឺនៅផ្ទះ ក្នុងក្រុមទី៩ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារនិងសូមបួងសួងឲ្យលោកឆាប់ជាសះស្បើយពីរោគាទាំងឡាយដើម្បីមកធ្វើការដូចដើមនិងអភិវឌ្ឍន៍សង្គមប្រកបដោយសុខសន្តិភាព។
បន្ទាប់មកក្រុមការងារបានប្រគល់ថវិកា១,០០០,០០០រៀលរួមទាំងសម្ភារៈមួយចំនួនទៀត របស់លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដែលជួយឧបត្ថម្ភជាប្រចាំខែប្រគល់ជូនលោក ជ័យ សាម៉េត សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកលៀប ដែលកំពុងសំរាកព្យាបាលជំងឺនៅផ្ទះ ក្នុងក្រុមទី៩ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
តំណាងក្រុមគ្រួសារលោកជ័យ សាម៉េតបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខណ្ឌដែលតែងតែគិតដល់សុខទុក្ខនិងផ្គត់ផ្គង់ជីវភាពគាត់និងសូមប្រសិទ្ធពរបវរសួស្ដីកើតមានដល់លោកលោកស្រីជាក្រុមការងារឲ្យាំនសេចក្ដីសុខគ្រប់ប្រការ៕