លោក រស់ ផា​រិ​ទ្ធ​រៀបចំ​ការប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​នានា​នៅក្នុង​ខែមករា ឆ្នាំ​២០១៦

08-February-2016 | ដោយ មែន កំសត់

​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង មាន​រៀបចំ​ការប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​នានា​នៅក្នុង​ខែមករា ឆ្នាំ​២០១៦ ដើម្បី​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​ខែកុម្ភៈ ឆ្នាំ​២០១៦ ព្រមទាំង​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត ក្រោម​អធិបតីភាព​លោក រស់ ផា​រិ​ទ្ធ នាយក​រដ្ឋបាល​សាលាខេត្ត ។​

​កិច្ចប្រជុំ​មានការ​ចូលរួម​ពី​លោក​លោកស្រី​ជា​មន្ត្រី​សាលាខេត្ត លោក​អភិបាលក្រុង​ស្រុក មេឃុំ​ចៅសង្កាត់ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ច្រើន​រូប​ទៀត​។​

 ក្នុងឱកាស​នេះដែរ លោក​រស់ ផា​រិ​ទ្ធ​នាយក​រដ្ឋបាល ក្នុងនាម​គណៈ​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​អស់លោក លោកស្រី​នាយករង​រដ្ឋបាល នាយក នាយករង​ទីចាត់ការ​/​អង្គភាព ទីប្រឹក្សា ប្រធាន អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ​សាលាខេត្ត​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ធានាបាន​នូវ​និរន្តរភាព​កិច្ចការរដ្ឋបាល​ប្រចាំថ្ងៃ​របស់​រដ្ឋបាលខេត្ត និង​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ ក្នុង​រយៈពេល ១​ខែ​កន្លងមកនេះ ព្រមទាំង​មានការ​រំពឹងទុក​យ៉ាង​មុតមាំ​ថា ទីចាត់ការ​/​អង្គភាព និង​មន្ត្រីរាជការ​សាលាខេត្ត​ទាំងអស់ នឹង​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការសហការ និង​សាមគ្គីភាព ស្របតាម​លក្ខខណ្ឌ​ការងារ ឈានទៅ​សម្រេចបាន​សមិទ្ធផល​ថ្មី​ថែមទៀត​ជូន​រដ្ឋបាលខេត្ត ក៏ដូចជា​ការងារ​ផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង ៕

ចំនួនអ្នកទស្សនា

    20236297

  • ថ្ងៃនេះ2631
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5581
  • ខែនេះ25631
  • ឆ្នាំនេះ1008851
  • សរុប20236297