លោក គួច ចំរើន​ចុះទៅ​សួរសុខទុក្ខ​លោកស្រី ម៉ាក់ សុ​វណ្ណា​រី សមាជិក​យុវជន​សង្កាត់​បឹងរាំង បាន​សម្រាក់​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​

08-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦​នេះ លោក គួច ចំរើន​អភិបាល​ខណ្ឌដូនពេញ និង​ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌដូនពេញ លោក ចាន់ បណ្ឌិត ប្រធាន​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ខណ្ឌដូនពេញ​បាន​ចុះទៅ​សួរសុខទុក្ខ​លោកស្រី ម៉ាក់ សុ​វណ្ណា​រី សមាជិក​យុវជន​សង្កាត់​បឹងរាំង បាន​សម្រាក់​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ ​ពិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​សមាជិក​ក្រុមការងារ​យុវជន​ប្រតិកម្ម​រហ័ស​ខណ្ឌដូនពេញ លោកស្រី សមាជិក​ក្រុមប្រឹក្សា លោក ឆោម ឈា​ត ប្រធាន​គណបក្ស​សង្កាត់​បឹងរាំង លោក លោកស្រី ប្រធាន​សាខា​បក្ស​តាម​ភូមិ និង​ក្រុមយុវជន​ជាច្រើន​នាក់​ទៀត​។​

​នាឱកាស​នោះ​លោក​ គួច ចំរើន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង ជា​អភិបាលខណ្ឌ ដូនពេញ  បាន​មានមតិ​និង​ពាំនាំ​សាកសួរ សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​លំដាប់ថ្នាក់​ទៅកាន់​លោកស្រី ម៉ាក់ សុ​វណ្ណា​រី សមាជិក​យុវជន​សង្កាត់​បឹងរាំង បាន​សម្រាក់​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ ត និង​បានធ្វើការ​គូសបញ្ជាក់​ពី​ការ អភិវឌ្ឍ​សង្គម​ប្រកបដោយ​សុខសន្តិភាព​ក្រោម​នយោបាយ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​

​លោក​អភិបាលខណ្ឌ​ក៏បាន​កោតសរសើរ​ដល់​លោកស្រី ម៉ាក់ សុ​វណ្ណា​រី សមាជិក​យុវជន​សង្កាត់​បឹងរាំង​ដែល​បាន​ចូលរួម​សកម្មភាព​ក្នុង​ការងារ​យុវជន​បក្ស​ស័ក្ដិ​សមជា​យុវជន​ឆ្នើម​ដែល​បាន​លះបង់​ចូលរួម​លើ​កិច្ចអភិវឌ្ឍន៍​គ្រប់​រូបភាព ។ រួមជាមួយ​នោះ ក្រុមការងារ​ក៏បាន​ឧ​ប​ត្ត​ម្ភ​ជូន​លោកស្រី​ម៉ាក់ សុ​វណ្ណា​រី​ដែលជា​ថវិកា​ប្រមូល​រួបរួមគ្នា​មាន​៖- លោក​គួច ចំរើន ប្រធាន​គណបក្ស​ខណ្ឌ ១​លាន​រៀល - លោក​ចាន់ បណ្ឌិត ប្រធាន​យុវជន​ប្រតិកម្ម​រហ័ស ២០​ម៉ឺន​រៀល - ថវិកា​របស់ គណបក្ស​សង្កាត់​បឹងរាំង ២០​ម៉ឺ​ន​រៀល - លោក​ឆោម ឈា​ត ប្រធាន​គណបក្ស​សង្កាត់​បឹងរាំង​ផ្ទាល់ ១០០​ដុ​លា្ល ផងដែរ​៕

ចំនួនអ្នកទស្សនា

    20236287

  • ថ្ងៃនេះ2621
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5571
  • ខែនេះ25621
  • ឆ្នាំនេះ1008841
  • សរុប20236287