លោក ជ័យ ប៊ុន​ឈឿ​គ្រូ ប្រដាល់​ក្បាច់បុរាណ​ខ្មែរ​បានទទួល​ការសាងសង់​ផ្ទះ​ថ្មី​ក្រោម​ការ​ឧបត្ថម្ភពី​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​មូលនិធិ​បាយ័ន​

08-February-2016 | ដោយ មែន កំសត់

​បាត់ដំបង​៖ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក របស់​គ្រូ​ប្រដាល់​ក្បាច់បុរាណ​ខ្មែរ​ដ៏​ល្បី​គឺ​លោក​អ៊ំ ជ័យ ប៊ុន​ឈឿ ដែលមាន​ទីលំនៅ​ស្រុក​សង្កែ​ខេត្តបាត់ដំបង​បន្ទាប់ ពី​លោក​អ៊ំ ជ័យ ប៊ុន​ឈឿ​បាន​សម្រាក ពី​ការធ្វើ​គ្រូ​ប្រដាល់​និង​អាជ្ញាកណ្ដាល​មួយរយៈ​ដោយសារ​ជម្ងឺ​ប្រចាំកាយ​ហើយ​រស់នៅ​ជាមួយ ក្រុមគ្រួសារ ក្រោម​ដំបូលផ្ទះ​ទ្រុឌទ្រោម​និង​កំពុងមាន​ជីវភាព​ក្រីក្រ​ខ្វះខាត​ប្រាក់កាស​ព្យាបាល​ជម្ងឺ ។​

​ទើប​នា​ព្រឹក ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០១៦​ក្រុមការងារ មូលនិធិ​ទូរទស្សន៍​​បាយ័ន​បាន​នាំយក​ថវិកា​និង​មក​ពិនិត្យមើល សាងសង់​ផ្ទះ​ថ្មី ដែល​ទើប​សង់​រួច​ដ៏​សែន​កក់ក្តៅ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​ពី​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​មូលនិធិ​បាយ័ន​ជំនួស​ផ្ទះ​ចាស់​ទ្រុឌទ្រោម​ធ្លុះធ្លាយ​ជូន​ក្រុមគ្រួសារ លោក​អ៊ំ ជ័យ ប៊ុន​ឈឿ ។​

 បន្ថែម​ពីលើ​សេចក្តី​គោរព​ស្រលាញ់ សណ្តោស​ប្រណី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​បាន​ជួយ​ដោះស្រាយ​ការលំបាក​ក្នុង​ជីវភាព​ក្រុមគ្រួសារ​លោក​ជ័យ ប៊ុន​ឈឿ  បាន​ទាន់ពេលវេលា  និង​កោតសរសើរ​ពី​ស្នាដៃ​ក្នុ​វ​វិស័យ​កីឡា ប្រដាល់​ក្បាច់បុរាណ​ខ្មែរ​។​
​លើសពីនេះ​ទៀត លោកជំទាវ ហ៊ុន ម៉ា​ណា និង​បន្ត​ជួយ​ដោះស្រាយ​ថ្លៃ​ព្យាបាល​និង​សេវា​ផ្សេងៗ​ជូន​លោក​ជ័យ ប៊ុន​ឈឿ រហូត​ជាសះស្បើយ​។​

​តំណាងក្រុមគ្រួសារនិងលោកជ័យប៊ុនឈឿបានថ្លែងអំណរគុណដល់ក្រុមការងារមូលនិធិបាយ័នលោកជំទាវហ៊ុនម៉ាណា

និងសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា​ដែល​បាន​ដោះស្រាយ​និង​ផ្ដល់នូវ​ការសាងសង់​ផ្ទះ​ថ្មី ជូន​ពួកគាត់។

​ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​ហើយ​សំដៅ​ការអនុវត្ត​ប្រកបដោយ​សន្តិភាព​និង​កិច្ច​អភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ដែលមាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ​កំពូល​៕


ចំនួនអ្នកទស្សនា

    20236557

  • ថ្ងៃនេះ2891
  • ម្សិលមិញ2941
  • សប្តាហ៍នេះ5841
  • ខែនេះ25891
  • ឆ្នាំនេះ1009111
  • សរុប20236557